Video Editor

1. Scope of working:

The Video Editor is responsible for the post-production lifecycle of all digital video content. This role focuses on cutting, assembling, and polishing raw footage into high-quality, engaging videos—including promotional campaigns, project highlights, corporate testimonials, and social media content—while maintaining consistent brand standards and meeting tight deadlines.

2. Duties & responsibilities:

• Video Editing & Narrative Assembly: Review raw footage, select the best takes, and assemble them into cohesive, well-paced video sequences based on the project’s brief and objective.
• Audio Post-Production: Edit, clean, and synchronize audio tracks, including on-camera dialogue, voice-overs, sound effects, and background music, to ensure balanced and professional sound design.
• Graphics & Text Integration: Create and integrate clean on-screen elements, including lower-thirds, subtitles, text animations, logo idents, and smooth transitions, to improve visual clarity and engagement.
• Color Correction & Grading: Perform color correction to fix lighting inconsistencies across different clips, and apply basic color grading to establish a unified and premium visual mood.
• Media Management & Archiving: Systematically organize, label, and back up all raw footage, active project assets, and final renders to maintain an accessible digital media archive for future reuse or re-edits.
• Revision & Quality Control: Collaborate closely with the content or marketing team to implement feedback, manage video revisions efficiently, and ensure the final exported files match the required platform specifications (e.g., YouTube, Facebook, or TikTok).

3. Qualification & requirement:

• Education: Bachelor’s degree in Media Communications, Film Production, Graphic Design, or equivalent professional training/experience in video editing.
• Experience: 2–3 years of dedicated experience as a Video Editor.
• Software Skills: Advanced proficiency in industry-standard editing software, specifically Adobe Premiere Pro, Final Cut Pro, or DaVinci Resolve. Basic familiarity with Adobe After Effects (for motion graphics) and Photoshop is a major plus.
• Soft Skills: Strong attention to detail, excellent time management to handle multiple project deadlines simultaneously, and a receptive attitude toward creative feedback and team revisions.

4. Working Days and Hours:

  • Monday to Friday: 8:00am to 12:00pm & 1:00pm to 5:30pm
  • Lunch time: 12:00pm to 1:00pm

5. Work place:

  • The Video Editor: is based at Peng Houth Head Office, Video Department.

6. Relationship

  • The Video Editor: works under supervision and reports directly to the Video Production Manager.

7. Benefits:

  • Annual Bonus
  • Annual Trip
  • Annual Staff Party
  • Annual Salary Increment
  • Education Sponsorship
  • Internal and External Training
  • Seniority Pay
  • NSSF

GPS Control (អ្នកគ្រប់គ្រងតាមដាន GPS)

  1. វិសាលភាពការងារ:
    បុគ្គលិកផ្នែកគ្រប់គ្រង GPS ទទួលខុសត្រូវក្នុងការត្រួតពិនិត្យការដំណើរការរបស់ឧបករណ៍ GPS លើរថយន្តទាំង អស់។ ធានាថាឧបករណ៍ GPS ដំណើរការបានត្រឹមត្រូវ និងផ្ញើទិន្នន័យបាsនទៀងទាត់។ សម្របសម្រួលការ ជួស ជុល ឬ ជំនួសឧបករណ៍ GPS នៅពេលមានបញ្ហា។
  2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:
    • ត្រួតពិនិត្យប្រព័ន្ធ GPS តាមដានការដំណើរការរបស់ឧបករណ៍ GPS លើរថយន្តទាំងអស់។ ធានាថាឧបករណ៍ GPS ដំណើរការបានត្រឹមត្រូវ និងបញ្ជូនទិន្នន័យបានជាប្រក្រតី។ រាយការណ៍ និងសម្របសម្រួលការជួសជុល នៅពេលឧបករណ៍ GPS មានបញ្ហា។
    • តាមដានទីតាំងរថយន្តតាមប្រព័ន្ធ GPS ជាបន្តបន្ទាប់។ ត្រួតពិនិត្យផ្លូវធ្វើដំណើរ ចម្ងាយ ល្បឿន និងពេលវេលាប្រតិបត្តិការ និងរាយការណ៍ករណីចាកចេញពីផ្លូវដែលបានកំណត់ ឬឈប់យូរខុសប្រក្រតី។
    • តាមដានការបើកបរល្បឿនលើសកំណត់។ ត្រួតពិនិត្យការប្រើប្រាស់រថយន្តក្រៅម៉ោងការងារ ឬខុសគោលការណ៍ក្រុមហ៊ុន។ រាយការណ៍ការបំពានជូនអ្នកគ្រប់គ្រង។
    • គ្រប់គ្រងទិន្នន័យ និងរបាយការណ៍ កត់ត្រា និងរក្សាទុកទិន្នន័យពីប្រព័ន្ធ GPS។ រៀបចំរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ។ ផ្តល់ព័ត៌មាន និងរបាយការណ៍ដល់ថ្នាក់ដឹកនាំ និងផ្នែកពាក់ព័ន្ធ។
    • សម្របសម្រួលជាមួយផ្នែកពាក់ព័ន្ធ សហការជាមួយផ្នែកប្រតិបត្តិការ ដើម្បីគ្រប់គ្រងការបញ្ជូនរថយន្ត។ សហការជាមួយផ្នែកជួសជុល នៅពេលរកឃើញបញ្ហាបច្ចេកទេស។ ជូនដំណឹងភ្លាមៗនៅពេលមានករណីបន្ទាន់ ឬគ្រោះថ្នាក់។
    • គ្រប់គ្រងឯកសារ រក្សាទុកប្រវត្តិការដំឡើង ការជួសជុល និងការថែទាំឧបករណ៍ GPS។ ធ្វើបច្ចុប្បន្នភាពបញ្ជីរថយន្ត និងឧបករណ៍ GPS។
    • ធានាថារថយន្តទាំងអស់អាចតាមដានបានតាម GPS។ ធានាថាទិន្នន័យ GPS មានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន។ រាយការណ៍ករណីមិនប្រក្រតីទាន់ពេលវេលា។ គាំទ្រការដឹកជញ្ជូនឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។ កាត់បន្ថយការប្រើប្រាស់រថយន្តខុសគោលការណ៍ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការកងរថយន្ត។
  1. លក្ខខណ្ឌជ្រើសរើស:
    កម្រិតវប្បធម៌៖ បរិញ្ញាបត្រ (Bachelor’s Degree) ក្នុងមុខជំនាញ៖ គ្រប់គ្រងអាជីវកម្ម វិស្វកម្ម បច្ចេកវិទ្យាព័ត៌មាន (IT)។
    បទពិសោធន៍៖ មានបទពិសោធន៍ការងារយ៉ាងតិច ២ ទៅ ៥ឆ្នាំស ក្នុងការគ្រប់គ្រងប្រពន្ធ GPS , Fleet Management ឬ Transport Management។
    ជំនាញបច្ចេកទេស៖ ជំនាញប្រើប្រាស់ប្រព័ន្ធ GPS Tracking អាចតាមដានទីតាំងយានយន្តតាមប្រព័ន្ធ GPS បានត្រឹមត្រូវ។ គ្រប់គ្រងរថយន្ត (Fleet Management) តាមដានការប្រើប្រាស់យានយន្ត។ គ្រប់គ្រងការប្រើប្រាស់ប្រេងឥន្ធនៈ ចម្ងាយធ្វើដំណើរ និងម៉ោងប្រតិបត្តិការ។វិភាគទិន្នន័យ GPS ដើម្បីវាស់វែងប្រសិទ្ធភាពការងារ។ រកមូលហេតុនៃការពន្យារពេល ការប្រើប្រាស់ផ្លូវមិនត្រឹមត្រូវ និងការឈប់យានយន្តមិនចាំបាច់។
    ការយកចិត្តទុកដាក់៖ យកចិត្តទុកដាក់តាមដានទីតាំងយានយន្តតាមប្រព័ន្ធ GPS ជាប្រចាំ។ ត្រួតពិនិត្យភាពត្រឹមត្រូវនៃទិន្នន័យ GPS និងរបាយការណ៍។ តាមដានការប្រើប្រាស់ល្បឿន ការឈប់រថយន្ត និងការបើកបរខុសពីផ្លូវដែលបានកំណត់។
    • ឆ្លើយតបភ្លាមៗចំពោះសញ្ញាជូនដំណឹង (Alerts) ពីប្រព័ន្ធ GPS ដូចជា ល្បឿនលើសកំណត់ ការចាកចេញពីតំបន់កំណត់ ឬការផ្តាច់ឧបករណ៍ GPS។
    អត្តចរិត និងរូបសម្បត្តិ៖ រហ័សរហួន រឹងមាំ (អាចចុះពិនិត្យគ្រឿងចក្រ និងកន្លែងជួសជុលផ្ទាល់បាន) និងមានភាពស្មោះត្រង់ក្នុងការរាយការណ៍អំពីបញ្ហាបច្ចេកទេសក្នុងការជួសជុល។
    ជំនាញទំនាក់ទំនង៖ ទំនាក់ទំនងប្រកបដោយភាពច្បាស់លាស់ អាចផ្តល់ការណែនាំ និងបញ្ជាដល់អ្នកបើកបរ និងក្រុមការងារបានច្បាស់លាស់ និងត្រឹមត្រូវ។ ជំនាញសម្របសម្រួល អាចសម្របសម្រួលការងារជាមួយផ្នែក Operation, Maintenance, Production និងផ្នែកពាក់ព័ន្ធផ្សេងៗ។ ជំនាញស្តាប់បញ្ហា និងមតិយោបល់ពីអ្នកបើកបរ និងក្រុមការងារ ដើម្បីរកដំណោះស្រាយបានឆាប់រហ័ស។
    ជំនាញកុំព្យូទ័រ៖ អាចប្រើប្រាស់ Microsoft Excel សម្រាប់កត់ត្រាទិន្នន័យផលិតកម្មប្រចាំថ្ងៃ និងរៀបចំរបាយការណ៍ដើមឱ្យមានរបៀបរៀបរយ។
  2. ម៉ោងធ្វើការ:

• ច័ន្ទ ដល់ សៅរ៍: ៧ ព្រឹក ដល់ ១១ ព្រឹក និង ១ រសៀល ដល់ ៥ ល្ងាច

5. ទីតាំងការងារ:

  • បុគ្គលិកផ្នែកលាយបេតុង: ធ្វើការនៅ រោងចក្របេតុង ក្នុងគម្រោង បុរី ប៉េង ហួត ដឺហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ)។

6. ទំនាក់ទំនងការងារ:

  • បុគ្គលិកផ្នែកគ្រប់គ្រង GPS: ធ្វើការ និងរាយការណ៍ផ្ទាល់ទៅ ប្រធានក្រុមផ្នែករោងចក្រ ។អត្ថប្រយោជន៍

7. អត្ថប្រយោជន៍:

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស

ជំនួយការបុគ្គលិកប្រតិបត្តិ/Assistant to Operations Officer

1. Scope of Working:

ជំនួយការបុគ្គលិកប្រតិបត្តិ: ទទួលខុសត្រូវលើ ការត្រួតពិនិត្យប្រតិបត្តិការប្រចាំថ្ងៃ និងការថែរក្សាស្តង់ដារសោភណភាព និងដំណើរការហេដ្ឋារចនាសម្ព័ន្ធនៃបុរីទាំងមូល។ តួនាទីនេះធានាថាតំបន់សាធារណៈមានសុវត្ថិភាព និងស្អាត គ្រប់គ្រងការថែទាំសោភណ្ឌភាព នៅក្នុងបុរី។

2. Job description:

  • ត្រួតពិនិត្យ និងធានាការថែរក្សាស្តង់ដារសោភណភាព និងសណ្តាប់ធ្នាប់សម្រាប់លំនៅដ្ឋានទាំងអស់ រាប់បញ្ចូលទាំងផ្ទះដែលកំពុងស្នាក់នៅ និងផ្ទះដែលទំនេរ។
  • ត្រួតពិនិត្យប្រចាំថ្ងៃនូវទីធ្លាសាធារណៈ ស្លាកសញ្ញា (Logo បង្គោលភ្លើង ផ្លាកផ្សព្វផ្សាយ) អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈទូទៅក្នុងបុរី។
  • ត្រួតពិនិត្យភាពស្អាត និងស្ថានភាពប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវថ្នល់ ផ្លូវដើរ សួនសាធារណៈ បូឌៀ និងប្រព័ន្ធលូផ្សេងៗ។
  • រៀបចំ និងដាក់ស្នើសុំផ្លូវការសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត (ផ្លូវថ្នល់ សួនច្បារ លូ) និងតាមដានដំណើរការជួសជុល។
  • ការត្រួតពិនិត្យសួនច្បារ៖ ត្រួតពិនិត្យរាល់សកម្មភាពថែទាំសួន រួមទាំងការដាំ ការបណ្តុះថ្មី ការកាត់មែក និងការដាក់ជី/ថ្នាំសម្លាប់សត្វល្អិតតាមកាលវិភាគ។
  • ធានាថារុក្ខជាតិ និងទីធ្លាបៃតងទាំងអស់រក្សាស្តង់ដាររូបភាពដែលតម្រូវសម្រាប់សហគមន៍ជានិច្ច។
  • អនុវត្តការងារប្រតិបត្តិការ រដ្ឋបាល និងភារកិច្ចផ្សេងៗទៀតតាមការសម្រេចរបស់ប្រធានក្រុម។

3. Job Requirement and Qualification:

  • បទពិសោធន៍: មិនទាមទារបទពិសោធន៍ការងារជំនាញពីមុនឡើយ។ លើកទឹកចិត្តយ៉ាងខ្លាំងចំពោះបេក្ខជនដែលមានការបេ្តជ្ញាចិត្តខ្ពស់ ចាប់អារម្មណ៍នឹងការងារនេះ។
  • កម្រិតសិក្សា៖ បានបញ្ចប់ការសិក្សាយ៉ាងតិចបំផុតទី ១២ (អាចពិចារណាតាមជាក់ស្តែងរបស់បុគ្គល)
  • គុណសម្បត្តិ: ត្រូវមាន កាយសម្បទាមាំមួន មានភាពឧស្សាហ៍ព្យាយាមខ្ពស់ ភាពអំណត់ធន់ (Resilience) និងក្រមសីលធម៌ការងារ។ ត្រូវមានភាពសកម្មក្នុងការប្រឈមមុខនឹងបញ្ហា ភាពបត់បែន និងរហ័សរហួន។
  • ត្រូវមានមធ្យោបាយធ្វើដំណើរ សម្រាប់បំពេញការងារ។

3. Working Days and Hours:

  • ចន្ទ ដល់ សៅរ៍: ៧​ ព្រឹក ដល់ ១១ ព្រឹក និង ១ រសៀល ដល់ ៥ ល្ងាច
  • Lunch time: ១១ ព្រឹក ដល់ ១ រសៀល

4. Workplace:

  • ជំនួយការបុគ្គលិកប្រតិបត្តិ៖ ធ្វើការនៅតាមទីតាំងគម្រោងរបស់បុរី មានការិយាល័យរួមនៅ ការិយាល័យគ្រប់គ្រងបុរី ស្ថិតក្នុងគម្រោង បុរី ប៉េង ហួត ដឺហ្រ្គេនស្តា ផ្លាទីនីម (បឹងស្នោ)។

5. Relationship:

  • ជំនួយការបុគ្គលិកប្រតិបត្តិ:  ធ្វើការ និង រាយការណ៍ដោយផ្ទាល់ ទៅប្រធានក្រុមជាន់ខ្ពស់ផ្នែកប្រតិបត្តិ។

6. Salary and Benefit:

Interested applicants are invited to submit their updated CV, state the position applied for, and attach a current photo (4X6) along with relevant documents to Head Office of Borey Peng Huoth Group to the following address:

Phnom Penh Building No. 9, Peng Huoth Group Head Office, Grand Star Platinum, National Road No.1 Sangkat Niroth, Khan Chbar Ampov, Phnom Penh, Cambodia.

ប្រធានក្រុមប្រតិបត្តិផ្នែក Banquet (PH Grand Hall)

១. ទំហំការងារ៖

ប្រធានក្រុមប្រតិបត្តិផ្នែក Banquet មានទំនួលខុសត្រូវក្នុងការសម្របសម្រួលលើការផ្តល់ជូនសេវាកម្មបម្រើភេសជ្ជៈ និងម្ហូបអាហារទាំងអស់ សម្រាប់អគារការនិងផ្តល់រាល់ព័ត៌មានលម្អិតទាក់ទងនឹងមុខងារទាំងអស់ក្នុងពីធីជប់លៀងនិងកិច្ចប្រជុំដែលធ្វើឡើងនៅសាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភី អេច ហ្រ្គេនហល ស្របទៅតាមស្តង់ដារដែលបានកំណត់ដោយអ្នកគ្រប់គ្រងដើម្បីរក្សា និងអភិវឌ្ឍកម្រិតសេវាកម្មមួយដ៏ខ្ពស់បំផុត ហើយលើសពីការរំពឹងទុករបស់អតិថិជន។

២. ទំនួលខុសត្រូវ និងកាតព្វកិច្ច៖

  • ត្រួតពិនិត្យ និងសម្របសម្រួលរាល់ប្រតិបត្តិការប្រចាំថ្ងៃសម្រាប់ការរៀបចំកន្លែងប្រជុំ និងកន្លែងជប់លៀង រួមទាំងការផ្តល់សេវាកម្ម ដោយធានាបានយ៉ាងខ្ជាប់ខ្ជួននូវគុណភាពខ្ពស់ នៃម្ហូបអាហារ ភេសជ្ជៈ ការបម្រើសេវា និងការរៀបចំចានអាហារសម្រាប់ពិធីជប់លៀង។
  • ធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើបន្ទប់សាល និងបន្ទប់ប្រជុំមុនពេលភ្ញៀវមកដល់ ដើម្បីធានាថាគ្រប់លក្ខខណ្ឌតម្រូវរបស់អតិថិជនត្រូវបានបំពេញយ៉ាងជាក់លាក់។
  • តាមដាន និងថែរក្សាការរៀបចំទូទៅ និងអនាម័យនៃកន្លែងសាធារណៈ និងផ្នែកខាងក្រោយទាំងអស់ រួមមាន សាលធំ (Ballroom) ឡប់ប៊ីខាងក្រោម បន្ទប់ទឹកសាធារណៈ ផ្ទះបាយ បន្ទប់ស្តុកអីវ៉ាន់ និងតំបន់ច្រកចូល។
  • គ្រប់គ្រង និងរៀបចំសម្ភារៈសម្រាប់ពិធីជប់លៀង រួមមាន ចាន ស្លាបព្រា សម កែវ ក្រណាត់តុ និងឧបករណ៍ផ្សេងៗ ដើម្បីកាត់បន្ថយការបាត់បង់ និងធានាថាមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។
  • ធានាថាការបំពេញឯកសារនៃការផ្តល់សេវាកម្ម និងវិក្កយបត្រក្រោយកម្មវិធី ត្រូវធ្វើឡើងយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលា។ ត្រូវផ្ទៀងផ្ទាត់ថាភេសជ្ជៈ តុ អាហារ និងសេវាកម្មផ្សេងៗទៀតសម្រាប់ភ្ញៀវត្រូវបានគិតថ្លៃ និងចុះហត្ថលេខាដោយម្ចាស់កម្មវិធី មុននឹងបញ្ជូនទៅកាន់អ្នកគិតលុយដើម្បីចេញវិក្កយបត្រ។
  • សម្របសម្រួលជាមួយម្ចាស់កម្មវិធីលើគ្រប់កម្មវិធីទាំងអស់ ដោយធានាថាគ្រប់តម្រូវការរបស់អតិថិជនត្រូវបានបំពេញ។
  • សម្រួលដល់ការបំពេញបែបបទស្ទង់មតិការពេញចិត្តរបស់អតិថិជនចំពោះសេវាកម្ម។
  • សហការយ៉ាងជិតស្និទ្ធជាមួយមេចុងភៅ ដើម្បីធានាថារាល់ការរៀបចំ និងព័ត៌មានលម្អិតទាក់ទងនឹងអាហារត្រូវបានគ្រប់គ្រងយ៉ាងល្អិតល្អន់។
  • បំពេញ និងដាក់ជូនរបាយការណ៍/ការវាយតម្លៃលម្អិតអំពីកម្មវិធីទៅកាន់អ្នកគ្រប់គ្រងផ្ទាល់សម្រាប់រាល់ព្រឹត្តិការណ៍/កម្មវិធី ដោយវិភាគមតិយោបល់ដើម្បីការកែលម្អជាបន្តបន្ទាប់។
  • ដឹកនាំ បណ្តុះបណ្តាល និងអភិវឌ្ឍក្រុមប្រតិបត្តិការ រួមទាំងការតាមដានសកម្មភាពប្រចាំថ្ងៃ និងការធ្វើសេចក្តីសង្ខេបប្រចាំថ្ងៃមុនពេលចាប់ផ្តើមនៃកម្មវិធី។
  • និងកិច្ចការផ្សេងៗទៀតដោយថ្នាក់គ្រប់គ្រង។

៣. លក្ខខណ្ឌតម្រូវ៖

  • បរិញ្ញាបត្រ ឬបរិញ្ញាបត្ររង ផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច ឬសញ្ញាបត្រដែលមានតម្លៃស្មើ
  • មានបទពិសោធន៍ក្នុងតួនាទីការងារស្រដៀងគ្នា ឬបទពិសោធន៍យ៉ាងតិច ៤​ឆ្នាំជាប្រធានផ្នែកសេវាកម្ម បទពិសោធន៍ផ្នែកប្រព័ន្ធគ្រប់គ្រងបដិសណ្ឋារកិច្ច និងលក់
  • ការងារជាក្រុម / ទំនាក់ទំនងជាមួយមិត្តរួមការងារ និងការគ្រប់គ្រង
  • មានជំនាញប្រាស្រ័យទាក់ទងល្អ
  • មានសមត្ថភាពក្នុងការឈរបានយូរ ឬដើរបានរហ័ស និងអាចលើក រុញ ទាញ ឬទុកដាក់សម្ភារៈណាមួយដែលមានទម្ងន់យ៉ាងហោចណាស់ ២០គីឡូដោយពុំចាំបាច់ការជួយសម្របសម្រួលពីអ្នកដទៃ
  • មានសមត្ថភាពក្នុងការឈោងដៃផុតពីក្បាល ក្រោមជង្គង់ ដូចការការពត់ បត់បែន ឬទាញ
  • ពេលខ្លះត្រូវការធ្វើការច្រើនម៉ោង និងអាចបត់បែនតាមកាលៈទេសៈ

៤. ម៉ោងការងារ៖

  • ធ្វើការថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ឈប់សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍

៥. ទីតាំងការងារ៖

ប្រធានក្រុមប្រតិបត្តិផ្នែក Banquet ធ្វើការនៅនាយកដ្ឋានប្រតិបត្តិនៃសាលសន្និបាត និងប្រារព្ធពិធីមង្គលការ ភី អេច ហ្រ្គេនហល។

៦. ទំនាក់ទំនងការងារ៖

ប្រធានក្រុមប្រតិបត្តិផ្នែក Banquet រាយការណ៍ទៅកាន់ ប្រធានផ្នែកប្រតិបត្តិ ជាន់ខ្ពស់

៧. អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស

Interest applicants are invited to submit their updated CV, state the position applied for, and attach a current photo (4X6) along with relevant documents to Head Office of Peng Huoth Group to the following address:

Phnom Penh Building No. 9, Peng Huoth Group Head Office, Grand Star Platinum, National Road No.1 Sangkat Niroth, Khan Chbar Ampov, Phnom Penh, Cambodia.