1. អំពីការងារ
អ្នកគ្រប់គ្រងការផលិត និងដឹកជញ្ជូនបេតុង មានភារកិច្ចរៀបចំផែនការផលិត ចាត់ចែងភស្តុភារ និងគ្រប់គ្រងចង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើម។ តួនាទីនេះធានាថា បេតុងត្រូវបានផលិតតាមលំដាប់លំដោយត្រឹមត្រូវ ដឹកជញ្ជូនដល់ការដ្ឋានទាន់ពេលវេលា និងរក្សាតុល្យភាពស្តុកឱ្យបានថេរជានិច្ច។ទៅដោយប្រសិទ្ធភាព ស្របតាមស្តង់ដារគុណភាពបច្ចេកទេស និងអនុលោមតាមបទដ្ឋានសុវត្ថិភាពការងារ។
2. ការទទួលខុសត្រូវការងារ៖
- ការរៀបចំផែនការ (Scheduling): ទទួលការបញ្ជាទិញពីអតិថិជន ឬផ្នែកលក់ និងរៀបចំកាលវិភាគផលិតកម្មប្រចាំថ្ងៃឱ្យបានច្បាស់លាស់។
- ការចាត់ចែងឡាន (Dispatching): បញ្ជា និងចាត់ចែងឡានដឹកបេតុង (Mixer Trucks) ឱ្យចេញចូលតាមលំដាប់លំដោយ ដើម្បីកុំឱ្យមានការកកស្ទះនៅកន្លែងផលិត ឬនៅការដ្ឋាន។
- ការគ្រប់គ្រងទិន្នន័យផលិតកម្ម៖ ផ្ទៀងផ្ទាត់រូបមន្តបេតុង (Mix Design) ជាមួយផ្នែកគុណភាព (QC) និងបញ្ជូនទិន្នន័យទៅឱ្យអ្នកបញ្ជាម៉ាស៊ីន (Operator) ផលិតឱ្យចំគោលដៅ។
- ការគ្រប់គ្រងស្តុក: តាមដានតុល្យភាពវត្ថុធាតុដើម (ស៊ីម៉ង់ត៍, ថ្ម, ខ្សាច់, ថ្នាំលាយ) និងធ្វើការបញ្ជាទិញបន្ថែមដើម្បីកុំឱ្យដាច់ស្តុកក្នុងពេលផលិត។
- ការដោះស្រាយបញ្ហាជាក់ស្តែង៖ សម្របសម្រួលជាមួយបុគ្គលិកនៅការដ្ឋាន និងអ្នកបើកបរ ដើម្បីដោះស្រាយបញ្ហាយឺតយ៉ាវ ឬការផ្លាស់ប្តូរការបញ្ជាទិញភ្លាមៗ។
- របាយការណ៍៖ រៀបចំរបាយការណ៍លក់ និងរបាយការណ៍ប្រើប្រាស់វត្ថុធាតុដើមប្រចាំថ្ងៃ និងប្រចាំខែ ជូនថ្នាក់ដឹកនាំ។
3. លក្ខខណ្ឌ និងតម្រូវការ៖
- បញ្ចប់បរិញ្ញាបត្រផ្នែក គ្រប់គ្រងពាណិជ្ជកម្ម (Business Management), ភស្តុភារកម្ម (Logistics), វិស្វកម្មសំណង់ ឬផ្នែកដែលពាក់ព័ន្ធ
- មានបទពិសោធន៍យ៉ាងតិច 2–4 ឆ្នាំ ក្នុងការងារ Batching / Concrete Plant
• ការទំនាក់ទំនងល្អ ហ្មត់ចត់ និងអាចធ្វើការងារជាមួយមនុស្សច្រើនក្រុម (អ្នកបើកបរ, ខាងការដ្ឋាន, ផ្នែកលក់)។ - ស្ទាត់ជំនាញលើការប្រើប្រាស់ Microsoft Office (ជាពិសេស Excel) និង Software ដែលពាក់ព័ន្ធ។
- មានចំណេះដឹងមូលដ្ឋានអំពីបច្ចេកទេសបេតុង និងស្តង់ដារគុណភាព។
- មានភាពបត់បែនខ្ពស់លើម៉ោងធ្វើការ (ព្រោះការចាក់បេតុងជួនកាលធ្វើនៅពេលយប់ ឬថ្ងៃសម្រាក)។
- មានការយល់ដឹងអំពីសុវត្ថិភាពការងារ (HSE)
- មានភាពលម្អិត ខ្ជាប់ខ្ជួន និងទំនួលខុសត្រូវខ្ពស់
- អាចធ្វើការក្រោមសម្ពាធ និងតាម Production Schedule
4. ម៉ោងធ្វើការ
- ថ្ងៃធ្វើការ៖ ច័ន្ទ – សៅរ៍
- ម៉ោងធ្វើការ៖ ៧:០០ ព្រឹក – ៥:០០ ល្ងាច
5. ទីតាំងការងារ
អ្នកគ្រប់គ្រងការផលិត និងដឹកជញ្ជូនបេតុងត មានទីស្នាក់ការនៅក្នុងគម្រោង បុរី ប៉េង ហួត ដឺហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ)។
6. ទំនាក់ទំនង
អ្នកគ្រប់គ្រងការផលិត និងដឹកជញ្ជូនបេតុង ធ្វើការ និងរាយការណ៍ផ្ទាល់ទៅ ប្រធានផ្នែកគ្រប់គ្រងទូទៅ។
7. អត្ថប្រយោជន៍៖
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស