ប្រធានក្រុមផ្នែកផលិតដែក – Steel Production Supervisor

1. អំពីការងារ

ប្រធានក្រុមផ្នែកផលិត ទទួលខុសត្រូវក្នុងការ ដឹកនាំផ្ទាល់ និងត្រួតពិនិត្យ រាល់សកម្មភាពផលិតកម្មប្រចាំថ្ងៃនៅក្នុងរោងចក្រដែក។ តួនាទីនេះគឺដើម្បីធានាថាការងារ កាត់ ផ្សារ និងដំឡើងដែក (Steel Fabrication) ត្រូវបានអនុវត្តស្របតាម ប្លង់សំណង់បច្ចេកទេស (Structural Drawings) និងស្តង់ដារគុណភាព (QC) ដែលបានកំណត់។ លោកអ្នកត្រូវតែជាអ្នកដឹកនាំគំរូដែលធានានូវលំហូរការងារប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បំផុត។

2. ការទទួលខុសត្រូវការងារ៖

  • ដឹកនាំក្រុមផលិត Formwork (Steel Formwork / Aluminum Formwork / Timber Formwork) ប្រចាំថ្ងៃ។
  • តាមដានការផលិតតាមផែនការ និងធានាថាផលិតផលត្រឹមត្រូវតាមគុណភាព និងពេលវេលា
  • ត្រួតពិនិត្យដំណើរការកាត់ បង្អួច ដែក/អាលុយមីញ៉ូម/ឈើ។
  • ពិនិត្យគុណភាពផលិតផល និងធានាអនុវត្តតាមស្តង់ដារគុណភាព និងសុវត្ថិភាព។
  • បែងចែកការងារកម្មករ និងតាមដានវត្តមាន/វិន័យការងារ។
  • ត្រួតពិនិត្យឧបករណ៍ផលិត និងសម្ភារៈមុនចូលដំណើរការ (Material & Tools Check)។
  • ដោះស្រាយបញ្ហាបច្ចេកទេស និងជួយកែតម្រូវទៅលើការងារផលិត។
  • រៀបចំរបាយការណ៍ផលិតប្រចាំថ្ងៃ និងបញ្ជូនទៅអ្នកគ្រប់គ្រង។

3. លក្ខខណ្ឌ និងតម្រូវការ៖

  • បទពិសោធន៍យ៉ាងតិច ៣–៥ ឆ្នាំ ក្នុងការផលិត Formwork ឬការផលិតដែក/ឈើ។
  • ចេះអានប្លង់ (Drawing) និងវាស់វែងបានត្រឹមត្រូវ។
  • ជំនាញល្អក្នុងការប្រើម៉ាស៊ីនដំណើរការដែក/ឈើ (Cutting, Welding, Drilling, Bending Machine)។
  • មានជំនាញដឹកនាំ ការរួមការងារល្អ និងការគោរពវិន័យ។
  • អាចធ្វើការចល័តទៅតាមទីតាំងការងារផ្សេងៗបាន។

4. ម៉ោងធ្វើការ

  • ចន្ទ ដល់ សៅរ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។ សម្រាកម៉ោង ១២ ថ្ងៃត្រង់ ទល់ម៉ោង ១ រសៀល។

5. ទីតាំងការងារ

ស្ថិតនៅក្នុង គម្រោង បុរី ប៉េង ហួត ដឺហ្គ្រេនស្តារផ្លាទីនីម (បឹងស្នោ)។

6. អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស