អនុប្រធានផ្នែកផលិតកញ្ចក់ (គ្រឿងសង្ហារឹម និងកញ្ចក់ញ៉ូម) – Deputy Manager of Glass Production

1. អំពីការងារ

អនុប្រធានផ្នែកផលិតកញ្ចក់ ទទួលខុសត្រូវក្នុងការ ត្រួតពិនិត្យ និងគ្រប់គ្រង រាល់ដំណើរការផលិតកញ្ចក់ និងអាលុយមីញ៉ូមទាំងអស់។ តួនាទីនេះតម្រូវឱ្យមានការធានា ប្រសិទ្ធភាព ខ្សែសង្វាក់ផលិតកម្ម គុណភាពផលិតផល និងការកាត់បន្ថយកាកសំណល់។ លោកអ្នកត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានផ្នែក ដើម្បីដឹកនាំក្រុមផលិតកម្ម និងសម្របសម្រួលជាមួយផ្នែករចនាប្លង់។

2. ការទទួលខុសត្រូវការងារ៖

  • គ្រប់គ្រងដំណើរការផលិតកញ្ចក់ទាំងមូល (Cutting, Tempering, Laminating, Polishing, Assembly)
  • ត្រួតពិនិត្យគុណភាពផលិតផលកញ្ចក់ និងធានាថាឆ្លើយតបទៅនឹងស្តង់ដារគុណភាព និងសុវត្ថិភាព។
  • សម្របសម្រួលការងារជាមួយក្រុមការងារ ពីការត្រួតពិនិត្យ និងថែទាំ ម៉ាស៊ីន និងគ្រឿងបន្លាស់។
  • តាមដានឯកសារការបញ្ជាទិញ, ផែនការផលិត ។
  • ដោះស្រាយបញ្ហាបច្ចេកទេសក្នុងដំណើរការផលិត និងដោះស្រាយបន្ទាន់លើបញ្ហាដែលកើតមាន។
  • ពិនិត្យ និងថែទាំម៉ាស៊ីនកញ្ចក់ជាប្រចាំ ដើម្បីការពារការខូចខាត។
  • ដឹកនាំ និងបណ្តុះបណ្តាលបុគ្គលិកក្នុងក្រុមផលិតកញ្ចក់។
  • រៀបចំរបាយការណ៍ផលិតកម្មប្រចាំថ្ងៃ/សប្ដាហ៍/ខែ។

3. លក្ខខណ្ឌ និងតម្រូវការ៖

  • បរិញ្ញាបត្រ វិស្វកម្មឧស្សាហកម្ម/មេកានិច/សំណង់ ឬវិស័យពាក់ព័ន្ធ។
  • បទពិសោធន៍ ≥ ៥–១០ ឆ្នាំ ក្នុងរោងចក្រ ផលិតកញ្ចក់ ឬផលិតកម្មជាសាធារណៈ។
  • ចេះប្រើម៉ាស៊ីនកញ្ចក់ (Tempering Machine, Cutting Table, CNC, Edge Polishing…)។
  • យល់ដឹងច្បាស់ពីការគ្រប់គ្រង គុណភាព, និងសុវត្ថិភាព និង និងការងារជួសជុល។
  • មានជំនាញក្នុងការដឹកនាំ ការសហការល្អ និងការដោះស្រាយបញ្ហា។

៤. ម៉ោងធ្វើការ៖

ចន្ទ ដល់ សៅរ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។ សម្រាកម៉ោង ១២ ថ្ងៃត្រង់ ទល់ម៉ោង ១ រសៀល។

5. ទីតាំងការងារ

ស្ថិតនៅក្នុង គម្រោង បុរី ប៉េង ហួត ដឺហ្គ្រេនស្តារផ្លាទីនីម (បឹងស្នោ)។

6. អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស