បុគ្គលិកកាមេរ៉ាសុវត្ថិភាព – CCTV Operations Officer

អំពីការងារ៖

បុគ្គលិកកាមេរ៉ាសុវត្ថិភាព មានតួនាទីក្នុងការអនុវត្តតាមផែនការការងារដើម្បីប្រតិបត្តិនូវគោលការណ៍ និងនីតិវិធីការងារឱ្យមានប្រសិទ្ធិភាព និងរីកចំរើនក្នុងផ្នែកប្រតិបត្តិ
កាមេរ៉ាសុវត្ថិភាព នៃនាយកដ្ឋានធនធានមនុស្ស ។ ជាពិសេសគឺជួយសម្រួលដល់ដំណើរការការងារក្រុមហ៊ុនទទួលបានគុណភាព និងស្តង់ដានៃការគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ។

ពិពណ៌នាការងារ៖

  • ត្រួតពិនិត្យសកម្មភាពទាំងអស់នៅក្នុង CCTV និងរាយការណ៍ឬចាត់វិធានការភ្លាមៗ
  • ធ្វើការសង្កេត និងផ្តោតការយកចិត្តទុកដាក់ជាប្រចាំអំពីសកម្មភាពសង្ស័យផ្សេងៗដែលអាចកើតមាន រួចកំណត់ចំណាំយ៉ាងលម្អិត
  • សហការ និងធ្វើការរាយការណ៍អំពីសកម្មភាពអវិជ្ជមាន ឬចោរកម្មទៅកាន់ថ្នាក់គ្រប់គ្រង និងផ្នែកពាក់ព័ន្ធដើម្បីធ្វើការដោះស្រាយជាបន្ទាន់
  • ត្រួតពិនិត្យការដំឡើង CCTV និងធានាថាកាមេរ៉ាទាំងអស់កំពុងថត និងដំណើរការ 24/24
  • ធានាបានថាគ្រប់ឧបករណ៍នៃប្រតិបត្តិការការងារ ត្រូវបានយល់ច្បាស់ និងមានការថែទាំជាប្រចាំ
  • ត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពការរក្សាទុកទិន្នន័យវីដេអូកាមេរ៉ាសុវត្ថិភាព
  • ជូនដំណឹងដល់ថ្នាក់គ្រប់គ្រង និងមន្រ្តីទទួលបន្ទុកទាំងអស់ ចំពោះកាមេរ៉ាមិនដំណើរការ
  • បម្រុងទុកកំណត់ត្រាអំពើឧក្រិដ្ឋកម្មទាំងអស់ និងរក្សាឯកសារផ្ទុកទាំងអស់សម្រាប់តម្រូវការបន្ថែម
  • សម្របសម្រួលការកំណត់អត្តសញ្ញាណ ចាប់ខ្លួន និងកាត់ទោសជនល្មើសពាក់ព័ន្ធបទល្មើស និងសណ្តាប់ធ្នាប់សាធារណៈ
  • ហៅរបាយការណ៍បញ្ជីវត្តមានសន្តិសុខប្រចាំថ្ងៃតាមវិទ្យុទាក់ទងដើម្បីប្រាកដថាទីកន្លែងការងារ អគារពាណិជ្ជកម្ម ការដ្ឋាន…មានសុវត្ថិភាព
  • ទំនាក់ទំនង និងដោះស្រាយបញ្ហាទូរទៅ ជាមួយផ្នែកពាក់ព័ន្ធ
  • រៀបចំរបាយការណ៍ និងអភិវឌ្ឍកែតម្រូវនូវចំនុចខ្វះខាត
  • ភារកិច្ចផ្សេងៗទៀតពី ថ្នាក់លើ។

លក្ខខណ្ឌតម្រូវ៖

  • បញ្ចប់ការសិក្សាថ្នាក់ទី ១២ (ត្រឹមឆ្នាំទី ១ រឺបានព្យួរការសិក្សាថ្នាក់បរិញ្ញាបត្រកាន់តែប្រសើរ ជាពិសេសក្នុងជំនាញ IT)
  • យ៉ាងតិច ២ឆ្នាំ បទពិសោធន៍ការងារត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព, បទពិសោធន៍ការងារសន្តិសុខ រឺបទពិសោធន៍ការងារផ្សេងៗ
  • មានអាយុចាប់ពី ២២​ឆ្នាំ ដល់ ៣០ឆ្នាំ
  • សមត្ថភាពក្នុងការបំពេញការងារ និងដោះស្រាយបញ្ហាដែលកើតឡើង
  • ការឆ្លើយតប និងការនិយាយស្តីក្នុងពេលបំពេញការងារ (សំឡេងលះល្អ)
  • មានកម្រិតចំណេះដឹងទូទៅប្រសើរ
  • ភាសាអង់គ្លេស (កម្រិតល្អ)
  • កុំព្យូទ័រ Word, Excel, PowerPoint (កម្រិតប្រើការបានល្អ)
  • អាចបត់បែនបានធ្វើការងារវេនថ្ងៃ និងវេនយប់
  • ចេះត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព
  • មានស្មារតីការងារជាក្រុម
  • តស៊ូ ​អត់ធ្មត់ ព្យាយាម សកម្មភាពរហ័សរហួន និងសកម្មលើការងារ

ម៉ោងបម្រើការងារ៖

  • ធ្វើការ ១២ ម៉ោង ក្នុង ១ ថ្ងៃ សម្រាក ២ម៉ោង (មានពីរវេន ថ្ងៃ និងយប់)

អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស
  • ប្រាក់បន្ថែម ៣០ដុល្លារ សម្រាប់វេនយប់
  • ផ្តលជូនកន្លែងស្នាក់នៅ ថ្លៃទឹក ភ្លើង
  • ឯកសណ្ឋានអាវយឺត PH
  • ឈប់សម្រាក ៤ ថ្ងៃ ក្នុង ១ខែ (ប្រើ Day Off)