1. អំពីការងារ៖
ប្រធានផ្នែកគ្រប់គ្រងរោងចក្របេតុង មានភារកិច្ចដឹកនាំ គ្រប់គ្រង និងត្រួតពិនិត្យរាល់ប្រតិបត្តិការទាំងអស់នៅក្នុងរោងចក្រ។ តួនាទីនេះផ្តោតលើការសម្រេចឱ្យបាននូវគោលដៅផលិតកម្ម ធានាគុណភាពបច្ចេកទេស គ្រប់គ្រងថ្លៃដើមឱ្យមានប្រសិទ្ធភាព និងដឹកនាំក្រុមការងារក្រោមឱវាទឱ្យអនុវត្តតាមបទដ្ឋានសុវត្ថិភាព និងគោលការណ៍ស្តង់ដារក្រុមហ៊ុន (SOP)។
2. ការទទួលខុសត្រូវការងារ៖
- គ្រប់គ្រង និងត្រួតពិនិត្យប្រតិបត្តិការរោងចក្របេតុងទាំងមូល (Operation & Production)
- រៀបចំផែនការផលិត និងផ្គត់ផ្គង់បេតុងប្រចាំថ្ងៃ / ប្រចាំខែ ស្របតាមតម្រូវការគម្រោង
- ត្រួតពិនិត្យ និងធានាគុណភាពបេតុងឱ្យស្របតាម Mix Design និងស្តង់ដារបច្ចេកទេស
- គ្រប់គ្រងក្រុមការងារ (Production Supervisor, Batching Operator, QC, Maintenance)
- គ្រប់គ្រង និងបង្កើនប្រសិទ្ធភាពប្រើប្រាស់វត្ថុធាតុដើម (ស៊ីម៉ង់, ខ្សាច់, ថ្ម, Admixture)
- គ្រប់គ្រងថ្លៃដើមផលិតកម្ម និងការបាត់បង់ (Cost Control & Waste Reduction)
- អនុវត្ត និងត្រួតពិនិត្យវិធានការសុវត្ថិភាព សុខភាព និងបរិស្ថាន (HSE)
- ត្រួតពិនិត្យ និងគ្រប់គ្រងផ្នែកជួសជុល ដើម្បីធានាថាម៉ាស៊ីន និង ការផលិតបេតុង ដំណើរការបានល្អ
- ដោះស្រាយបញ្ហាបច្ចេកទេស និងបញ្ហាប្រតិបត្តិការដែលកើតមាន
- ត្រួតពិនិត្យការគ្រប់គ្រងស្តុក និងការទិញវត្ថុធាតុដើម
- រៀបចំ និងវិភាគរបាយការណ៍ផលិតកម្ម, KPI, ការចំណាយ និង របាយការនៃការផលិត
- បង្កើត និងអនុវត្ត SOP, គោលការណ៍ណែនាំការងារ និង ពង្រឹងគុណភាពការងារ
3. លក្ខខណ្ឌ និងតម្រូវការ៖
បរិញ្ញាបត្រ ឬអនុបណ្ឌិតផ្នែក វិស្វកម្មស៊ីវិល, សំណង់, ឧស្សាហកម្ម ឬវិស័យពាក់ព័ន្ធ
• មានបទពិសោធន៍យ៉ាងតិច 8–10 ឆ្នាំ ក្នុងវិស័យ ផលិតបេតុង (Ready-Mix Concrete)
• មានបទពិសោធន៍យ៉ាងតិច 3–5 ឆ្នាំ ក្នុងតួនាទីគ្រប់គ្រង
• មានចំណេះដឹងជ្រាលជ្រៅអំពី នីតិវិធីនៃការងារផលិតបេតុង, Mix Design និង QC
• មានសមត្ថភាពដឹកនាំក្រុម ការគ្រប់គ្រងមនុស្ស និងការសម្រេចចិត្ត
• មានជំនាញក្នុងការគ្រប់គ្រងថ្លៃដើម និងវិភាគទិន្នន័យ
• មានការយល់ដឹងខ្ពស់អំពីសុវត្ថិភាពការងារ និងវិន័យរោងចក្រ
• អាចប្រើប្រាស់ Microsoft Office (Excel, Report, Dashboard)
4. ម៉ោងធ្វើការ
- ថ្ងៃធ្វើការ៖ ច័ន្ទ – សៅរ៍
- ម៉ោងធ្វើការ៖ ៧:០០ ព្រឹក – ៥:០០ ល្ងាច
5. ទីតាំងការងារ
ប្រធានផ្នែកគ្រប់គ្រងរោងចក្របេតុង មានទីស្នាក់ការនៅក្នុងគម្រោង បុរី ប៉េង ហួត ដឺហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ)។
6. ទំនាក់ទំនង
ប្រធានផ្នែកគ្រប់គ្រងរោងចក្របេតុង ធ្វើការ និងរាយការណ៍ផ្ទាល់ទៅ ប្រធានផ្នែកគ្រប់គ្រងទូទៅ។
7. អត្ថប្រយោជន៍៖
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស