អនុប្រធានផ្នែករចនាប្លង់ (គ្រឿងសង្ហារឹម និងកញ្ចក់ញ៉ូម) – Deputy Manager of Furniture and Glass Design

1. អំពីការងារ

អនុប្រធានផ្នែករចនាប្លង់ ទទួលខុសត្រូវក្នុងការ ដឹកនាំ និងគ្រប់គ្រង ក្រុមការងាររចនាប្លង់ប្រចាំថ្ងៃ ដើម្បីធានាថាគម្រោងរចនាទាំងអស់ (ទាំងគ្រឿងសង្ហារឹម និងប្រព័ន្ធកញ្ចក់-អាលុយមីញ៉ូម) ត្រូវបានអនុវត្តទាន់ពេលវេលា និងស្របតាម ស្តង់ដារបច្ចេកទេស និងគុណភាព របស់ក្រុមហ៊ុន។ តួនាទីនេះតម្រូវឱ្យមានជំនាញរចនាបច្ចេកទេសកម្រិតខ្ពស់ និងសមត្ថភាពក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយផ្នែកផលិតកម្ម និងការដំឡើង។

2. ការទទួលខុសត្រូវការងារ៖

  • គ្រប់គ្រង និងពិនិត្យការរចនាប្លង់ (Layout Design) សម្រាប់គ្រឿងសង្ហារឹំម និង កញ្ចក់។
  • ពិនិត្យ និង អនុម័ត Shop Drawing និងប្លង់បច្ចេកទេស។
  • សហការជាមួយក្រុមផលិត ក្រុមរចនា និង QA/QC ដើម្បីធានាគុណភាព និងទាន់ពេល។
  • គាំទ្រដល់ការរៀបចំ បញ្ជីសម្ភារៈ, ការវាស់វែង និងការគណនាបរិមាណ។
  • ដឹកនាំក្រុម Draftsman និងបច្ចេកទេសក្នុងការបំពេញប្លង់ឲ្យបានត្រឹមត្រូវ។
  • ត្រួតពិនិត្យការអនុវត្តនៅរោងចក្រ និងចំណុចបញ្ចប់ (Finishing) ឲ្យឆ្លើយតបតាមប្លង់។
  • រៀបចំរបាយការណ៍ និងឯកសារបច្ចេកទេសផ្សេងៗ។

3. លក្ខខណ្ឌ និងតម្រូវការ៖

  • បរិញ្ញាបត្រ វិស្វកម្មសំណង់/ឧស្សាហកម្ម/Interior Design ឬវិស័យពាក់ព័ន្ធ។
  • បទពិសោធន៍ ≥ ៥–១០ ឆ្នាំ ក្នុងការរចនាប្លង់ ឬរោងចក្រ។
  • ជំនាញក្នុងការប្រើ AutoCAD / SketchUp / SolidWorks (អាទិភាព)។
  • ចេះគណនាបរិមាណ សម្ភារៈ និងចំណេះដឹង QC/Production។
  • មានជំនាញដឹកនាំ ការសហការល្អ និងអាចធ្វើការក្រោមសម្ពាធ។

4. ម៉ោងធ្វើការ

  • ចន្ទ ដល់ សៅរ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។ សម្រាកម៉ោង ១២ ថ្ងៃត្រង់ ទល់ម៉ោង ១ រសៀល។

5. ទីតាំងការងារ

ស្ថិតនៅក្នុង គម្រោង បុរី ប៉េង ហួត ដឺហ្គ្រេនស្តារផ្លាទីនីម (បឹងស្នោ)។

6. អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស