1. អំពីការងារ
អនុប្រធានផ្នែកផលិតកញ្ចក់ ទទួលខុសត្រូវក្នុងការ ត្រួតពិនិត្យ និងគ្រប់គ្រង រាល់ដំណើរការផលិតកញ្ចក់ និងអាលុយមីញ៉ូមទាំងអស់។ តួនាទីនេះតម្រូវឱ្យមានការធានា ប្រសិទ្ធភាព ខ្សែសង្វាក់ផលិតកម្ម គុណភាពផលិតផល និងការកាត់បន្ថយកាកសំណល់។ លោកអ្នកត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានផ្នែក ដើម្បីដឹកនាំក្រុមផលិតកម្ម និងសម្របសម្រួលជាមួយផ្នែករចនាប្លង់។
2. ការទទួលខុសត្រូវការងារ៖
- គ្រប់គ្រងដំណើរការផលិតកញ្ចក់ទាំងមូល (Cutting, Tempering, Laminating, Polishing, Assembly)
- ត្រួតពិនិត្យគុណភាពផលិតផលកញ្ចក់ និងធានាថាឆ្លើយតបទៅនឹងស្តង់ដារគុណភាព និងសុវត្ថិភាព។
- សម្របសម្រួលការងារជាមួយក្រុមការងារ ពីការត្រួតពិនិត្យ និងថែទាំ ម៉ាស៊ីន និងគ្រឿងបន្លាស់។
- តាមដានឯកសារការបញ្ជាទិញ, ផែនការផលិត ។
- ដោះស្រាយបញ្ហាបច្ចេកទេសក្នុងដំណើរការផលិត និងដោះស្រាយបន្ទាន់លើបញ្ហាដែលកើតមាន។
- ពិនិត្យ និងថែទាំម៉ាស៊ីនកញ្ចក់ជាប្រចាំ ដើម្បីការពារការខូចខាត។
- ដឹកនាំ និងបណ្តុះបណ្តាលបុគ្គលិកក្នុងក្រុមផលិតកញ្ចក់។
- រៀបចំរបាយការណ៍ផលិតកម្មប្រចាំថ្ងៃ/សប្ដាហ៍/ខែ។
3. លក្ខខណ្ឌ និងតម្រូវការ៖
- បរិញ្ញាបត្រ វិស្វកម្មឧស្សាហកម្ម/មេកានិច/សំណង់ ឬវិស័យពាក់ព័ន្ធ។
- បទពិសោធន៍ ≥ ៥–១០ ឆ្នាំ ក្នុងរោងចក្រ ផលិតកញ្ចក់ ឬផលិតកម្មជាសាធារណៈ។
- ចេះប្រើម៉ាស៊ីនកញ្ចក់ (Tempering Machine, Cutting Table, CNC, Edge Polishing…)។
- យល់ដឹងច្បាស់ពីការគ្រប់គ្រង គុណភាព, និងសុវត្ថិភាព និង និងការងារជួសជុល។
- មានជំនាញក្នុងការដឹកនាំ ការសហការល្អ និងការដោះស្រាយបញ្ហា។
៤. ម៉ោងធ្វើការ៖
ចន្ទ ដល់ សៅរ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។ សម្រាកម៉ោង ១២ ថ្ងៃត្រង់ ទល់ម៉ោង ១ រសៀល។
5. ទីតាំងការងារ
ស្ថិតនៅក្នុង គម្រោង បុរី ប៉េង ហួត ដឺហ្គ្រេនស្តារផ្លាទីនីម (បឹងស្នោ)។
6. អត្ថប្រយោជន៍៖
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស