562, Mallin Street, New York, NY 100 2545
Call Us Today: 1800.568.3248

យូរ៉ូផាក

20 Apr

យូរ៉ូផាក (Euro Park) គឺជាអាជីវកម្មមួយរបស់ ភី​​អេច រីថេល ស្ថិតក្រោម ក្រុមហ៊ុន ប៉េង ហួត គ្រុប​។​ វាគឺជាឧទ្យានបែបអឺរ៉ុប និងជាកន្លែងកម្សាន្តដំបូងគេបង្អស់នៅកម្ពុជាដែលលាតសន្ធឹងលើផ្ទៃដីជាង ៤ហិចតា ស្ថិតនៅក្នុងគម្រោងហ្គ្រេនស្តាផ្លាទីនីម​ (Grand Star Platinum) ។​ ភាពច្នៃប្រឌិតទាំងផ្នែកខាងក្នុង និងក្រៅអគារនីមួយៗនៃគម្រោងនេះបានផ្តល់ជូននូវបរិយាកាសកម្សាន្តមួយប្លែក និងមានលក្ខណៈ​បែបអឺរ៉ុប។ គម្រោងនេះត្រូវបានបែងចែកតាមតំបន់នៃបណ្តាប្រទេសល្បីៗក្នុងទ្វីបអឺរ៉ុប ដែលលាតសន្ធឹងតាមដងទន្លេតូចមួយ និងរុក្ខវិថីដែលមានរាងជាចំណិតព្រះច័ន្ទ ជួបគ្នាត្រង់ចំនុចប្រសព្វដ៏សំខាន់នៃគម្រោងអភិវឌ្ឍនេះ និងតភ្ជាប់ ឆ្ពោះទៅកាន់សាលដ៏ធំអស្ចារ្យនៃអគារសន្និបាតផងដែរ។