562, Mallin Street, New York, NY 100 2545
Call Us Today: 1800.568.3248

ភីអេច ប្រូភើធី (PH Property)

ភីអេច ប្រូភើធី (PH Property) ត្រូវបានគេស្គាល់ជា​ បុរី ប៉េង ហួត និង ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។​ ជាមួយនឹងបទពិសោធន៍ជាង ១៥​ឆ្នាំ ក្នុងការអភិវឌ្ឍគម្រោងលំនៅឋានដែលមានគុណភាពខ្ពស់​ យើងខ្ញុំពិតជាមានមោទនភាពក្នុងការផ្តល់ជូន អតិថិជន ដៃគូសហការ និងសហការី​ នូវឱកាសក្នុងការរីកចម្រើនជាមួយគ្នា។​

គម្រោងរបស់យើងដែលជាគម្រោងអភិវឌ្ឍលំនៅឋាន​​​​​ត្រូវបានសាងសង់ឡើងស្របទៅតាម​ការរចនាម៉ូតដ៏ទាន់សម័យ និង ពេញនិយម ដោយបានប្រើប្រាស់នូវ​សម្ភារៈសំណង់ដែលមានគុណភាពខ្ពស់ និង​ទំនើប។ លើសពីនេះ ក្រុមការងារដ៏មានសមត្ថភាពរបស់យើងក៏នៅតែបន្តកែលម្អនូវគម្រោងលំនៅឋានជានិច្ច ខណៈពេលដែលយើងខ្ញុំផ្តោតសំខាន់លើភាពច្នៃប្រឌិតឥតឈប់ឈរដែលនេះហើយជាគន្លឹះនៃភាពជោគជ័យរបស់យើង។ ក្នុងការអភិវឌ្ឍគម្រោងរបស់ក្រុមហ៊ុន យើងបានគិតគូរជានិច្ចពីបរិស្ថាន និង​របៀបនៃការរស់នៅបែបទាន់សម័យ។

ភីអេច ប្រូភើធី (PH Property) នៅតែបន្តផ្តល់ជូននូវគម្រោងអភិវឌ្ឍ​ចម្រុះជាច្រើនបន្ថែមទៀតជាមួយនឹងកន្លែងលំហែកម្សាន្ដបែបធម្មជាតិសម្រាប់សុខភាព សុខុមាលភាព​ និងការរស់នៅបែបទាន់សម័យ។