ភីអេច រីថេល (PH Retail) ជាក្រុមហ៊ុនបុត្រសម័្ពន្ធមួយរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលក្នុងនោះមានអាជីវកម្មដូចជា ផ្សារទំនើប ភី អេច អេកូ ម៉ល (PH Eco Mall), ផ្សារទំនើប ភី អេច ដាយមិន ផ្លេស (PH Diamond Place), សួនកម្សាន្តបែបអឺរ៉ុប (Euro Park) , សាលសន្និបាត (Convention Hall) និងអាជីវកម្មផ្សេងៗទៀត។
ភីអេច រីថេល (PH RETAIL)
ផ្សារទំនើប ភីអេច ដាយមិនផ្លេស
ផ្សារទំនើប ភីអេច ដាយមិនផ្លេស(PH Diamond Place) គឺជាអាជីវកម្មផ្សារទំនើបមួយរបស់ ក្រុមហ៊ុន ភីអេច រីថេល ស្ថិតក្រោម ក្រុមហ៊ុន ប៉េង ហួត គ្រុប។ ផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place) គឺជាកន្លែងទិញទំនិញដ៏ប្រណិត មជ្ឈមណ្ឌលកម្សាន្ត និងមានភោជនីយដ្ឋានដ៏សំបូរបែប។ ភីអេច ដាយមិនផ្លេស (PH Diamond Place) នឹងបង្ហាញខ្លួនឡើងជាទីកន្លែងដែលក្រុមគ្រួសារ និងមិត្តភក្តិ ជួបជុំ លំហែកម្សាន្ត ព្រមទាំងបង្កើតនូវពេលវេលាល្អៗជាមួយគ្នា។
ផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place) លេចធ្លោឡើងប្រកបដោយភាពទំនើប និងទាន់សម័យ។ គម្រោងនេះត្រូវបានរចនាឡើងជាទម្រង់ដុំពេជ្រ រំលេចនូវពន្លឺចែងចាំងល្អពិសេស ដែលបង្កប់នូវអត្ថន័យនៃភាពរស់រវើកដែលមានក្នុងផ្សារទាំងមូល។
ផ្សារទំនើប ភីអេច អេកូម៉ល
ផ្សារទំនើប ភីអេច អេកូម៉ល (PH Eco Mall) គឺជាអាជីវកម្មផ្សារទំនើបមួយរបស់ ក្រុមហ៊ុន ភីអេច រីថេល ស្ថិតក្រោម ក្រុមហ៊ុន ប៉េង ហួត គ្រុប។ ការរចនានៃគម្រោងនេះមានលក្ខណៈបែបខ្មែរ និងការសាងសង់ឡើងប្រកបដោយមេត្រីភាពបរិស្ថាន ព្រមទាំងរួមបញ្ចូលនូវ មរតកជាតិ និងភាពទំនើបទាន់សម័យ ដែលផ្តល់ជូននូវបទពិសោធន៍អាជីវកម្មមិនធ្លាប់មានពីមុនមក។
ភីអេច អេកូម៉ល (PH Eco Mall) បានបង្ហាញនូវភាពលេចធ្លោ ជាមួយនឹងការរចនាប្រកបដោយមោទនភាព ដែលបានឆ្លុះបញ្ចាំងពី បឹងទន្លេសាប ខេត្តបាត់ដំបង ទនេ្លមេគង្គ (កន្លែងទិញទំនិញខាងក្រៅ) អង្រុត (កន្លែងទិញទំនិញខាងក្នុង) បរិបថនៃការរស់នៅតាមបែបជនបទ(ភូមិ) និងល្ខោនស្បែកធំ (តំបន់ទិញទំនិញ)។
យូរ៉ូផាក
យូរ៉ូផាក (Euro Park) គឺជាអាជីវកម្មមួយរបស់ ភីអេច រីថេល ស្ថិតក្រោម ក្រុមហ៊ុន ប៉េង ហួត គ្រុប។ វាគឺជាឧទ្យានបែបអឺរ៉ុប និងជាកន្លែងកម្សាន្តដំបូងគេបង្អស់នៅកម្ពុជាដែលលាតសន្ធឹងលើផ្ទៃដីជាង ៤ហិចតា ស្ថិតនៅក្នុងគម្រោងហ្គ្រេនស្តាផ្លាទីនីម (Grand Star Platinum) ។ ភាពច្នៃប្រឌិតទាំងផ្នែកខាងក្នុង និងក្រៅអគារនីមួយៗនៃគម្រោងនេះបានផ្តល់ជូននូវបរិយាកាសកម្សាន្តមួយប្លែក និងមានលក្ខណៈបែបអឺរ៉ុប។ គម្រោងនេះត្រូវបានបែងចែកតាមតំបន់នៃបណ្តាប្រទេសល្បីៗក្នុងទ្វីបអឺរ៉ុប ដែលលាតសន្ធឹងតាមដងទន្លេតូចមួយ និងរុក្ខវិថីដែលមានរាងជាចំណិតព្រះច័ន្ទ ជួបគ្នាត្រង់ចំនុចប្រសព្វដ៏សំខាន់នៃគម្រោងអភិវឌ្ឍនេះ និងតភ្ជាប់ ឆ្ពោះទៅកាន់សាលដ៏ធំអស្ចារ្យនៃអគារសន្និបាតផងដែរ។
គម្រោងអាជីវកម្មផ្សេងៗ
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានកំណត់នូវបរិយាកាសថ្មីសម្រាប់អ្នករស់នៅក្នុងគម្រោងតាមរយៈការផ្តល់ជូននូវភាពងាយស្រួលជាមួយនឹងអាជីវកម្មគ្រប់ប្រភេទ និងក្លឹបហាត់ប្រាណនានា។
ភីអេច រីថេល (រួមមានគម្រោង ភីអេច បូឡារីស អេហ្វ&ប៊ី (PH Polaris F&B) ភីអេច ប៉ូឡារីស ហ្សប (PH Polaris Shop) ក្លឹបហាត់ប្រាណ និងគម្រោងដទៃទៀត) ដែលត្រូវបានបង្កើតឡើងសម្រាប់អាជីវកម្មគ្រប់ប្រភេទ ដូចជាស៊ូភើម៉ាឃីត (Supermarket), ហាងទំនិញដែលផ្តល់លក្ខណៈងាយស្រួល, ភោជនីយដ្ឋានក្នុងគម្រោង អេហ្វ&ប៊ី (F&B) និងមណ្ឌលថែទាំកុមារទាំងអស់នេះត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់អាជីវករ និងអ្នករស់នៅ។