ភីអេច ខនស្ត្រាក់សិន (PH Construction) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុបដែលផ្តល់ជូននូវសេវាកម្មគ្រប់យ៉ាងចាប់ពីការសិក្សាគម្រោងរហូតដល់ការប្រគល់លំនៅឋានជូន អតិថិជន ។
ដោយមានចំណេះដឹងទូលំទូលាយ និងក្រុមការងារដ៏មានសមត្ថភាព បទពិសោធន៍ និងជំនាញរបស់យើងខ្ញុំ ភីអេច ខនស្ត្រាក់សិន (PH Construction) ផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់។
ភីអេច ខនស្ត្រាក់សិន (PH Construction) មានក្រុមការងារ ផ្នែករចនា ផ្នែកសំណង់ និងផ្នែកគ្រប់គ្រងគម្រោងដែលសុទ្ធសឹងតែជាធនធានដ៏មានសមត្ថភាព។ យើងផ្តោតសំខាន់ទៅលើ គុណភាព សុវត្ថិភាព និងបរិស្ថាន ដែលជាអាទិភាពដំបូងបង្អស់របស់យើង។ ភីអេច ខនស្ត្រាក់សិន (PH Construction) ត្រូវបានទទួលស្គាល់ទាំងក្នុងស្រុក និងក្នុងតំបន់ ហើយបានឈ្នះពានរង្វាន់ជាច្រើននាពេលកន្លងមក។