1. វិសាលភាពការងារ:
ស្ថាបត្យករ មានទំនួលខុសត្រូវគូសប្លង់លម្អិតឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីដាក់ជូនទៅថ្នាក់គ្រប់គ្រងពិនិត្យសម្រេច ចុះហត្ថលេខា មុននឹងប្រគល់ប្លង់ដល់ផ្នែកផលិតកម្ម។
2. ទំនួលខុសត្រូវការងារ:
- គូសប្លង់លំអិតសម្រាប់ការផលិតឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
- បង្កើតស្តង់ដាសម្ភារៈត្រូវប្រើសម្រាប់ផលិតផលនីមួយៗ
- បង្កើតបញ្ជីស្តង់ដាផលិតផល
- បង្កើតឯកសារស្នើសុំបញ្ជាទិញ (ស្គាល់ពីសំភារៈ និង ស្វែងរកសំភារៈដើម្បីបញ្ជាទិញ)
- បង្កើតឯកសារតំលៃពលកម្មជាង (បារ៉ែម)
- រៀបចំទុកដាក់ឯកសារប្លង់ឱ្យបានត្រឹមត្រូវ
- ផ្ទៀងផ្ទាត់ប្លង់ជាមួយនឹងការផលិត
- ចុះទៅការដ្ឋាន(ផ្ទៀងផ្ទាត់ជាក់ស្តែងជាមួយប្លង់-បត់បែនតាមការងារ)
- កិច្ចការផ្សេងៗពីថ្នាក់លើ។
3. ការទាមទារ
- បញ្ចប់បរិញ្ញាបត្រផ្នែកគូសប្លង់ រឺជំនាញពាក់ព័ន្ធ (ជំនាញខ្លី ដែលពាក់ព័ន្ធក៏បាន)
- មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំ ពាក់ព័ន្ធនឹងការរចនាផ្ទៃខាងក្នុង និងគ្រឿងសង្ហារឹម
- ចេះប្រើកម្មវិធី Microsoft Office ជាពិសេស Excel
- ចេះប្រើប្រាស់ 2D និង 3D Sketchup ទៅតាមប្រភេទការងារ (ចេះប្រើ Photoshop, 3D Rendering និងកម្មវិធីពាក់ព័ន្ធផ្សេងៗ កាន់តែប្រសើរ)
- ចេះរៀបចំ និងគូរប្លង់លំអិត ទាំងកាលវិភាគ និងលក្ខណៈពិសេស (shop drawing detail, specification, and schedule)
- មានចំណេះដឹងលើវត្ថុធាតុដើមសម្រាប់ប្រភេទដែក
- ចេះចាត់ចែង និងរៀបចំផែនការការងារ
- ចេះក្នុងការតាមដានត្រួតពិនិត្យ
- ចេះមានភាពបត់បែនចំពោះការងារ
- ចេះមានការប្រាស្រ័យទាក់ទងល្អ និងការងារជាក្រុម
4. ម៉ោងការងារ:
- ពីថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍: ម៉ោង ០៧.០០ ព្រឹក ដល់ ម៉ោង ១១.០០ ថ្ងៃត្រង់ និង ម៉ោង ០១.០០ រសៀល ដល់ ម៉ោង ០៥.០០ រសៀល។ សម្រាកអាហារថ្ងៃត្រង់ ម៉ោង ១១.០០ ព្រឹក ដល់ ម៉ោង ០១.០០ រសៀល
5. ទីតាំងការងារ:
រោងចក្រគ្រឿងសង្ហារឹម ក្នុង គម្រោងប៉េងហួតបឹងស្នោ ផ្ទាល់។
6. អត្ថប្រយោជន៍:
- ប្រាក់ខែអាចចរចាបាន
- ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
- ដំណើរកម្សាន្តប្រចាំឆ្នាំ
- ការជប់លៀងប្រចាំឆ្នាំ
- ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
- ការឧបត្ថម្ភលើការសិក្សា
- ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
- ប្រាក់អតីតភាពការងារ
- ប.ស.ស
Interested applicants are invited to submit their updated CV, state the position applied for, and attach a current photo (4X6) along with relevant documents to Head Office of Borey Peng Huoth Group to the following address:
Phnom Penh Building No. 9, Peng Huoth Group Head Office, Grand Star Platinum, National Road No.1 Sangkat Niroth, Khan Chbar Ampov, Phnom Penh, Cambodia.