Assistant to Operations Officer (ជំនួយការផ្នែកប្រតិបត្តិ ផ្នែកតំហែទាំ និងជួសជុលឡានប្រណាំង)

1. ទំហំការងារ

ជំនួយការបុគ្គលិកប្រតិបត្តិ ទទួលបន្ទុកចម្បងលើការ ថែទាំ និងជួសជុល យានយន្តប្រណាំងតូចៗ (Go-Karts) ដើម្បីធានាបាននូវ សុវត្ថិភាព និងភាពទុកចិត្តខ្ពស់ ក្នុងការដំណើរការ។ អ្នកក៏នឹងជួយទាំងផ្នែកកម្លាំងពលកម្ម និងរដ្ឋបាលចាំបាច់មួយចំនួន និងជាពិសេសក៏អាចផ្តល់ការណែនាំដល់អតិថិជននៅពេលចាំបាច់ផងដែរ។

2. តួនាទី និងទំនួលខុសត្រូវ

  • ការជួសជុល និងភាពទុកចិត្តនៃយានយន្ត: អនុវត្តរាល់ ការថែទាំ ការជួសជុល និងការដោះស្រាយបញ្ហា (troubleshooting) លើយានយន្តប្រណាំង និងបរិក្ខារពាក់ព័ន្ធ។ ធានាថាយានយន្តទាំងអស់មានសុវត្ថិភាព ទុកចិត្តបាន និងត្រៀមរួចរាល់សម្រាប់អតិថិជនបើកបរ។
  • ការណែនាំសុវត្ថិភាពដល់អតិថិជន (នៅពេលចាំបាច់): ពន្យល់ពីច្បាប់សុវត្ថិភាព របៀបបើកបរ និងនីតិវិធីផ្សេងៗដល់អតិថិជនទាំងអស់ មុនពេលពួកគេបើកបរ។ ត្រៀមខ្លួនជានិច្ចជួយអតិថិជនចំពោះបញ្ហាភ្លាមៗ។
  • ផ្តល់ជំនួយប្រតិបត្តិការផ្សេងៗ: ផ្តល់ការគាំទ្រប្រកបដោយភាពបត់បែន ដោយជួយក្នុងការ រៀបចំទីលាន រៀបចំកន្លែងទុកដាក់បរិក្ខារ និងអនុវត្តការងារកម្លាំងពលកម្មមួយចំនួន (សម្អាត លើកដាក់)។ ព្រមទាំង កត់ត្រា រាល់ការងារថែទាំដែលបានធ្វើ។
  • អនុវត្តកិច្ចការផ្សេងៗទៀតដែលត្រូវបានចាត់ចែងផ្ទាល់ដោយប្រធានក្រុមប្រតិបត្តិ។

3. លក្ខខណ្ឌជ្រើសរើស

  • បញ្ចប់ សញ្ញាបត្របច្ចេកទេស/វិជ្ជាជីវៈ ផ្នែកបច្ចេកវិទ្យាយានយន្ត គ្រឿងយន្ត ឬវិស្វកម្ម ឬលក្ខខណ្ឌប្រហាក់ប្រហែល។
  • មានបទពិសោធន៍ការងារជាក់ស្តែងយ៉ាងតិច ១ ឆ្នាំ លើការថែទាំ ជួសជុល និងការដោះស្រាយបញ្ហា (Troubleshooting) ម៉ាស៊ីនតូចៗ និងប្រព័ន្ធយានយន្ត (កាន់តែល្អ ប្រភេទ Go-Karts) ឬបរិក្ខារប្រហាក់ប្រហែល។ (បើស្ទាត់ម៉ាស៊ីនម៉ូតូ ក៏ប្រសើរដែរ)
  • អាចប្រើភាសាអង់គ្លេសក្នុងកម្រិតសន្ទនាបាន
  • អាចប្រើប្រាស់កម្មវិធី Microsoft Word, PowerPoint, និង Excel បានល្អ។
  • មាន កាយសម្បទាមាំមួន និងសុខភាពល្អ។
  • មាន ភាពរួសរាយរាក់ទាក់ រួមជាមួយនឹង ជំនាញទំនាក់ទំនង ប្រកបដោយប្រសិទ្ធភាព។
  • មាន ភាពបត់បែន និងសមត្ថភាពសម្របខ្លួន ខ្ពស់។
  • អាចរក្សា ភាពនឹងនរ និងផ្តោតអារម្មណ៍បានល្អ ចេះចាត់ចែងការងារ នៅពេលប្រឈមមុខនឹងទំហំការងារច្រើន ឬបញ្ហាប្រតិបត្តិការដែលកើតឡើងភ្លាមៗ។
  • មាន ជំនាញដោះស្រាយបញ្ហាបានរហ័ស (Quick and Fast Problem-Solving Skills)
  • ជា សមាជិកក្រុមដែលអាចទុកចិត្តសហការគ្នាបានល្អ

4. Working Days and Hours:

  • ពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ៖ ធ្វើការ ៨ ម៉ោង ក្នុងមួយថ្ងៃ និងមានថ្ងៃឈប់សម្រាក ១ ថ្ងៃ ក្នុងមួយសប្តាហ៍ (Day-Off)។ (ធ្វើការឆ្លាស់វេន (Rotated Shift) – វេនថ្ងៃ ឬ វេនយប់ ក្នុងរយៈពេលកំណត់មួយ រឺ តាមការស្នើសុំនៅពេលចាំបាច់។)

5. ទីតាំងការងារ:

ជំនួយការបុគ្គលិកប្រតិបត្តិ ធ្វើការនៅ PH Go Kart, ស្ថិតក្នុងបុរីប៉េងហួត ហ្គ្រេនស្តារផ្លាទីនីម (បឹងស្នោ)។

6. ទំនាក់ទំនង:

  • ជំនួយការបុគ្គលិកប្រតិបត្តិ ធ្វើការក្រោមការត្រួតពិនិត្យ និង រាយការណ៍ដោយផ្ទាល់ ទៅប្រធានក្រុមប្រតិបត្តិ (Operations Supervisor)។

7. អត្ថប្រយោជន៍:

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស

Interested applicants are invited to submit their updated CV, state the position applied for, and attach a current photo (4X6) along with relevant documents to Head Office of Borey Peng Huoth Group to the following address:

Phnom Penh Building No. 9, Peng Huoth Group Head Office, Grand Star Platinum, National Road No.1 Sangkat Niroth, Khan Chbar Ampov, Phnom Penh, Cambodia.