បុគ្គលិកទីផ្សារ

1. វិសាលភាពការងារ

បុគ្គលិកទីផ្សារមានទំនួលខុសត្រូវក្នុងការគាំទ្ររាល់យុទ្ធនាការ និងសកម្មភាពទីផ្សារផ្សេងៗពីថ្នាក់គ្រប់គ្រងដូចជា រៀបចំការផ្សាយពាណិជ្ជកម្ម ផ្សព្វផ្សាយព្រឹត្តិការណ៍ពិសេសៗ និងកម្មវិធីផ្សេងៗទៀតដែលទាក់ទងនឹងការអនុវត្តម៉ាកយីហោក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅ និងផែនការរបស់ក្រុមហ៊ុន។

2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ

  • សម្របសម្រួល និងគ្រប់គ្រងលើប្រតិបត្តិការការងាររបស់ផ្នែកទីផ្សារ
  • រៀបចំផែនការផ្សព្វផ្សាយ និងយុទ្ធនាការទីផ្សារតាមប្រព័ន្ធទំនាក់ទំនងសង្គមដែលជាអាទិភាព
  • ចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តទីផ្សារដែលបានកំណត់ដោយថ្នាក់គ្រប់គ្រង
  • រៀបចំ និងចូលរួមរាល់សកម្មភាពទីផ្សារ ឬព្រឹត្តិការណ៍នានា ដើម្បីបង្កើនការយល់ដឹងអំពីម៉ាកយីហោ
  • ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ និងផ្នែកលក់ ដើម្បីជម្រុញការលក់អោយបានជោគជ័យ
  • រៀបចំមាតិកាសម្រាប់ការអនុវត្តការងារទីផ្សារ និងត្រួតពិនិត្យដំណើរអោយមានប្រសិទ្ធភាព
  • ដោះស្រាយរាល់ការងារផ្សព្វផ្សាយដោយត្រួតពិនិត្យមើលលើខ្លឹមសារ និងការចែករំលែកក្នុងប្រព័ន្ធទំនាក់ទំនងសង្គមទាំងអស់
  • ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងនានា​ និងស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានរួម និងការយល់ដឹងផ្សេងៗ
  • រៀបចំរបាយការណ៍លទ្ធផលការងារក្រោយយុទ្ធនាការផ្សព្វផ្សាយត្រូវបានបញ្ចប់
  • ធ្វើការស្រាវជ្រាវទីផ្សារ និងយុទ្ធនាចុះដោយផ្ទាល់ដើម្បីកំណត់ឱកាសសម្រាប់ការលើកកម្ពស់ និងកំណើនទីផ្សារ
  • សហការជាមួយថ្នាក់គ្រប់គ្រង និងក្រុមការងារក្នុងការជួយរៀបចំគម្រោងថវិកា និងការគ្រប់គ្រងចំណាយ
  • ការងារផ្សេងៗទៀតដែលចាត់តាំងដោយថ្នាក់គ្រប់គ្រង

3. លក្ខខណ្ឌ​ និងតម្រូវការការងារ

  • បញ្ចប់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងទីផ្សារ, គ្រប់គ្រងពាណិជ្ជកម្ម, និងការផ្សព្វផ្សាយ
  • មានបទពិសោធន៍ចាប់ពី៣ឆ្នាំឡើងទៅក្នុងផ្នែកទីផ្សារ ឬជំនាញដែលពាក់ព័ន្ធ
  • ជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រលើកម្មវិធី Microsoft Office, AI and photoshop
  • ជំនាញក្នុងការវិភាគ និងរៀបចំយុទ្ធសាស្រ្តទីផ្សារ
  • ជំនាញក្នុងការរៀបចំខ្លួន ភាពបត់បែន និងរួសរាយ
  • ជំនាញក្នុងការទំនាក់ទំនងល្អ ភាពជាអ្នកដឹកនាំ ស្មោះត្រង់ និងសហការជាក្រុម
  • អាចបត់បែនលើម៉ោងពេលធ្វើការ និងអាចធ្វើការបានច្រើន

4. ម៉ោង និងពេលធ្វើការ

  • ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៏ (ព្រឹក): ម៉ោង ៨ :០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និង ម៉ោង ១:០០រសៀល ដល់ម៉ោង៥:០០ល្ងាច
  • ម៉ោងសម្រាក: ម៉ោង ១២:០០ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល

5. កន្លែងការងារ

  • បុគ្គលិកទីផ្សារ ធ្វើការនៅការិយាល័យកណ្តាល ប៉េង ហួត គ្រុប ស្ថិតក្នុងនាយកដ្ឋានទីផ្សារ។

6. ទំនាក់ទំនងការងារ

  • បុគ្គលិកទីផ្សារ ស្ថិតក្រោមការងារគ្រប់គ្រង និងរាយការណ៍ការងារជូនទៅប្រធានក្រុមទីផ្សារ។

បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត      (4×6) រួមទាំងអស់សារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖