ស្ថាបត្យកររចនាប្លង់ប្រព័ន្ធបំភ្លឺ

1. វិសាលភាពការងារ:

  • ទទួលខុសត្រូវលើការសិក្សារ និងរចនាប្លង់ប្រព័ន្ធបំភ្លឺ(អំពូល) និងប្រព័ន្ធអគ្គិសនី
  • សហការជាមួយក្រុមការងារបច្ចេកទេស ដូចជាក្រុមការងារផ្នែករចនាស្ថាបត្យកម្មផ្នែកខាងក្នុង វិស្វករអគ្គិសនី និងស្ថាបត្យករជំនាញដទៃទៀតក្នុងការរចនាប្លង់ពន្លឺ​ (អំពូល)

2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:

  • បង្កើតប្លង់ស្ថាបត្យកម្មផ្នែកបំភ្លឺសម្រាប់ក្រុមការងាររចនាទាំងផ្នែកខាងក្រៅនិងខាងក្នុង
  • បង្កើតប្លង់3D ប្រព័ន្ធពន្លឺ ផ្នែក Animate និង Renderសម្រាប់គម្រោងនិមួយៗ និងបញ្ចប់ប្លង់អោយបានទាន់កាលវិភាគដែលបានកំណត់
  • សហការជាមួយក្រុមការងារផ្នែកស្ថាបត្យកម្ម​ ផ្នែករចនាប្លង់ខាងក្នុង និងវិស្វករផ្នែកអគ្គិសនី
  • រៀបចំការធ្វើបទបង្ហាញ និងឯកសារសំខាន់ៗទុកជាប្រចាំ

3. លក្ខខណ្ឌ និងតម្រូវការការងារ:

  • មានចំណេះដឹងផ្នែកតម្លើងប្លង់3D
  • អាចប្រើប្រាស់កម្មវិធីដូចជា Autocad 2D&3D, 3D Max, Sketch up, Lumion Adobe និង Ms. Officeបាន
  • ពូកែវិភាគ និងមានគំនិតឆ្នៃប្រឌិតខ្ពស់
  • រួសរាយរាក់ទាក់ ចេះបត់បែន ស្មោះត្រង់ និងអាចធ្វើការស្ថិតក្រោមសម្ពាធបាន
  • អាចប្រើប្រាសភាសារខ្មែរ និងអង់គ្លេសបានស្ទាត់ជំនាញ
  • សមត្ថភាពក្នុងការយល់ពីការគូសប្លង់ស្ថាបត្យកម្ម
  • យល់ដឹងពីphotometric concepts and units (Lumen Method, Uniformity, Illuminance, Exitance, Luminance, Lumens, Candela).
  • បច្ចេកទេសផ្នែកអំពូល (fluorescent, halogen, LED, metal halide, high pressure sodium)

4. ម៉ោង និងពេលធ្វើការ:

  • ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍(ព្រឹក) : ពីម៉ោង 8:00 ព្រឹក ដល់ 12:00 ថ្ងៃត្រង់ និង ម៉ោង  ១:០០ រសៀល ដល់ ៥:០០ ល្ងាច
  • ម៉ោងសម្រាកអាហារ: ម៉ោង ១២:០០​ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល

5. កន្លែងការងារ:

  • ស្ថាបត្យកម្មរចនាប្លង់ប្រព័ន្ធបំភ្លឺធ្វើការនៅការិយាល័យ ប៉េង ហួត គ្រុប ស្ថិតក្នុងនាយកដ្ឋានរចនា។

6. ទំនាក់ទំនងការងារ

ស្ថាបត្យកម្មរចនាប្លង់ប្រព័ន្ធបំភ្លឺធ្វើការក្រោមការគ្រប់គ្រងរបស់ប្រធានក្រុម និងសហការជាមួយក្រុមការងារផ្នែករចនាប្លង់។