ប្រធានក្រុម Content Creative

1. វិសាលភាពការងារ:

ប្រធានក្រុម Content Creative: មានទំនួលខុសត្រូវក្នុងការរៀប និងសរសេរដំណើររឿង ការសរសេរអត្តបទ និងការរៀបចំសម្របសម្រួលក្នុងកំឡុងពេលថត។

2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:

  • រៀបចំបង្កើតគំនិតថ្មីៗ ការសរសេរដំណើររឿង និងសរសេរអត្តបទសម្រាប់ប្រភេទវីដេអូផ្សេងៗដូចជា (Promotion, Short film, Testimonial…)
  • ជួយពិនិត្យមើលក្នុងកំឡុងពេលមុនថត ដើម្បីជួយកំណត់នូវបញ្ហាផ្សេងៗដែលអាចកើតមានក្នុងកំឡុងពេលថត
  • ណែនាំអំពីព័ត៍មានលម្អិតផ្សេងៗនៅពេលថត ដូចជាការរៀបចំសំលៀកបំពាក់ សម្ភារៈលំអរ ការរៀបចំ និងផាត់មុខ
  • ការបង្កើតអត្តបទថ្មីៗ សម្រាប់ Facebook និង វីដេអូរបស់ក្រុមហ៊ុន
  • ការរៀបចំកាលវិភាគថត
  • ការទំនាក់ទំនងជាមួយ នឹងតារាសម្តែង ដើម្បីធានាថាពួកគេដឹងអំពីការសម្តែង និងត្រៀមខ្លួនសម្រាប់ការថត

3. លក្ខខណ្ឌ និងតម្រូវការការងារ:

  • រិញ្ញាប័ត្រក្នុងជំនាញគ្រប់គ្រង ទីផ្សារ ឫជំនាញដែលពាក់ព័ន្ធ
  • ត្រូវមានបទពិសោធន៍យ៉ាងតិច៣ឆ្នាំ ក្នុងការសរសេរអត្តបទ និងការបង្កើតគំនិតថ្មីៗ
  • មានភាពច្នៃប្រឌិតក្នុងការសរសេរអត្តបត
  • មានបទពិសោធន៍ជាមួយនឹងការសម្របសម្រួលការថតរូប វីដេអូ
  • អាចប្រើប្រាស់កម្មវិធី InDesign, Photoshop និង Illustrator
  • អាចធ្វើដំណើរទៅខាងក្រោ តាមគម្រោងរបស់ក្រុមហ៊ុន
  • ស្ទាត់ជំនាញក្នុងការសរសេរ និងនិយាយភាសាអង់គ្លេស

4. ម៉ោង និងពេលធ្វើការ:

  • ពីថ្ងៃ ចន្ទ ដល់ ព្រឹកថ្ងៃ សៅរ៍: ម៉ោង ០៨:០០ ព្រឹក ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់ និង ម៉ោង ០១:០០ រសៀល ដល់ ម៉ោង ០៥:០០ រសៀល
  • សម្រាកអាហារថ្ងៃត្រង់ ម៉ោង ១២:០០ ថ្ងៃត្រង់ ដល់ ម៉ោង ០១:០០ រសៀល

5. កន្លែងការងារ:

ប្រធានក្រុម Content Creative មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានទីផ្សារ។

6. ទំនាក់ទំនងការងារ

ប្រធានក្រុម Content Creative ស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់​ទៅ​កាន់ប្រធានផ្នែកទីផ្សារជាន់ខ្ពស់។

បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖