ប្រធានក្រុមលក់

1. វិសាលភាពការងារ:

ប្រធានក្រុមលក់ មានតួនាទីក្នុងការដឹកនាំ និងត្រួតពិនិត្យបុគ្គលិកដែលចូលរួមក្នុងការលក់ ហើយតាមដានរាល់សកម្មភាពក្នុងការលក់ ដើម្បីធានាថាអតិថិជនពេញចិត្តលើការរៀបចំ និងសេវាកម្មរបស់សាលសន្និបាត ភីអេច ហ្រេ្គន ដែលលើសពីការរំពឹងទុកទាំងមុខ និងក្រោយកម្មវិធី។

2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:

  • រៀបចំផែនការយុទ្ធសាស្រ្តលក់ ដើម្បីជម្រុញចំណូលក់របស់សាលសន្និបាត ភីអេច ហ្រេ្គនហល
  • ដឹកនាំក្រុមការងារផ្នែកលក់ ដើម្បីរៀបចំសកម្មលក់ និងការបង្កើតទំនាក់ទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន ដោយផ្អែកលើការផ្តល់នូវសេវាកម្ម និងតម្លៃណាមួយដែលសមស្របនឹងតម្រូវការរបស់អតិថិជន
  • រក្សាទំនាក់ទំនង និងធ្វើជាគំរូដោយប្រកាន់ភ្ជាប់នូវអាកប្បកិរិយាប្រកបដោយវិជ្ជាជីវៈ ទាំងការរៀបចំខ្លួន ការនិយាយ និងភាពរួសរាយរាក់ទាក់ជាមួយអតិថិជន ក្រុមការងារ និងផ្នែកពាក់ព័ន្ធ ដោយមានការឆ្លើយតបទាន់ពេលវេលារាល់តំរូវការរបស់អតិថិជន និងផ្នែកពាក់ព័ន្ធ
  • សហការជាមួយថ្នាក់គ្រប់គ្រងក្នុងការរៀបចំ និងកំណត់នូវប្រភពប្រាក់ចំណូល អតិថិជនគោលដៅ និងចំណែកទីផ្សារសម្រាប់ការលក់នូវផលិតផលរបស់ក្រុមហ៊ុន
  • គ្រប់គ្រង និងបណ្តុះបណ្តាលបុគ្គលិកផ្នែកលក់ ដើម្បីធានាបាននូវប្រាក់ចំណូលលក់អតិបរមា ការផ្សព្វផ្សាយទៅកាន់អតិថិជន និងការប្រកួតប្រជែងលើទីផ្សារ
  • ធានាថាគ្រប់បុគ្គលិកលក់ទាំងអស់បានយល់ដឹងអំពីយុទ្ធសាស្រ្តនៃការលក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់
  • ធ្វើការវិភាគ និងជម្រុញលើការចូលរួមរបស់សាលសន្និបាត ភីអេច ហ្រេ្គនហលនៅក្នុងបណ្តាញលក់ផ្សេងៗ ការធ្វើទីផ្សារ និងការកក់កម្មវិធីតាមរយៈប្រព័ន្ធអេឡិចត្រូនិច
  • ធ្វើបច្ចុប្បន្នភាព និងតាមដានរាល់ប្រតិបត្តិការលក់ប្រចាំថ្ងៃ ដើម្បីស្វែងរកនូវកង្វះខាត និងការដោះស្រាយភ្លាមៗស្របតាមនីតិវីធីលក់របស់ក្រុមហ៊ុន
  • ធ្វើការសហការ និងរក្សានូវទំនាក់ទំនងល្អជាមួយអាជ្ញាធរ និងវិស័យឯកជន ដើម្បីជាកិច្ចសហការក្នុងការផ្តល់ជូននូវលក្ខខណ្ឌពិសេសៗ សម្រាប់ដំណើរការនៃការរៀបចំកម្មវិធីផ្សេងៗដែលអាចកើតមានក្នុងកំឡុងពេលខែមិនសូវមានប្រារព្ធកម្មវិធី
  • ត្រួតពិនិត្យលើកិច្ចសន្យាជួល របាយការណ៍មុខងារនៃកម្មកម្មវិធី និងរបាយការណ៍លក់ផ្សេងៗ
  • ការងារផ្សេងៗទៀតដែលចាត់ចែងដោយអ្នកគ្រប់គ្រង។

3. លក្ខខណ្ឌ និងតម្រូវការការងារ:

  • បញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ,ទីផ្សារ, សណ្ឋាគារ, និងការគ្រប់គ្រងភោជនីយដ្ឋាន
  • មានបទពិសោធន៍ចាប់ពី4ឆ្នាំឡើងទៅក្នុងផ្នែកលក់ ឬផ្នែកដែលពាក់ព័ន្ធ។
  • មានជំនាញក្នុងការលក់ជាកញ្ចប់សេវាកម្ម Banquet បត់បែន និងមានភាពស្មោះត្រង់
  • ជំនាញក្នុងការទំនាក់ទំនង ការរៀបចំខ្លួន និងការចរចា
  • ភាពជាអ្នកដឹកនាំ ការសហការជាក្រុម និងការបើកចិត្តិទូលាយ
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ ឬភាសាផ្សេងៗទៀត
  • អាចប្រើប្រាស់កុំព្យូទ័របាន

4. ម៉ោង និងពេលធ្វើការ:

  • ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ឈប់សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍ៈ ពីម៉ោង 8:00 ព្រឹក ដល់ 12:00 ថ្ងៃត្រង់ និង ម៉ោង  ១:០០ រសៀល ដល់ ៥:០០ ល្ងាច
  • ម៉ោងសម្រាកអាហារ: ម៉ោង ១២:០០​ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល

5. កន្លែងការងារ:

ប្រធានក្រុមលក់ ធ្វើការនៅការិយាល័យ ភីអេច ហ្រេ្គនហល ស្ថិតក្នុងនាយកដ្ឋានលក់។

6. ទំនាក់ទំនងការងារ

ប្រធានក្រុមលក់ ស្ថិតក្រោមការងារគ្រប់គ្រង និងរាយការណ៍ការងារជូនទៅប្រធានផ្នែកប្រតិបត្តិជាន់ខ្ពស់។

បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖