ប្រធានក្រុមផ្នែកតម្លើង – Steel Installation Team Supervisor (រោងចក្រដែក)

1. អំពីការងារ៖

ប្រធានក្រុមផ្នែកតម្លើង ទទួលខុសត្រូវក្នុងការ ដឹកនាំផ្ទាល់ និងត្រួតពិនិត្យ រាល់សកម្មភាព តម្លើងសំណង់ដែក ប្រចាំថ្ងៃនៅ ទីតាំងគម្រោង (ការដ្ឋាន)។ តួនាទីនេះគឺដើម្បីធានាថាការងារ លើក ផ្គុំ និងដំឡើងរចនាសម្ព័ន្ធដែក (Steel Erection) ត្រូវបានអនុវត្តស្របតាម ប្លង់សំណង់បច្ចេកទេស (Structural Drawings) និងស្តង់ដារគុណភាពដំឡើង។ លោកអ្នកត្រូវតែជាអ្នកដឹកនាំគំរូដែលធានានូវគុណភាពការងារ សុវត្ថិភាពខ្ពស់បំផុតនៅការដ្ឋាន និងការប្រគល់គម្រោងទាន់ពេលវេលា។

2. ការទទួលខុសត្រូវការងារ៖

  • ដឹកនាំក្រុមតម្លើងគ្រោងដែក នៅតាមគម្រោងផ្សេងរបស់ក្រុមហ៊ុន(Steel Formwork / Aluminum Formwork / Timber Formwork)។
  • តម្លើង និងបង្រួម គ្រោងដែក តាមប្លង់ បច្ចេកទេស និងស្តង់ដាររចនា
  • ត្រួតពិនិត្យសណ្តាប់ធ្នាប់ និងសុវត្ថិភាពការងារនៅតំបន់ការងារ និងអនុវត្តតាម SOP ឬ គោលការណ៍សុវត្ថិភាព
  • សម្របសម្រួលការងារជាមួយផ្នែកសំណង់ ដើម្បីធានាពីគុណភាព និងពេលវេលា។
  • ត្រួតពិនិត្យសម្ភារៈ និងឧបករណ៍តម្លើង (Scaffolding, Tools, Bolts, Pins, Supports…) មុនប្រើប្រាស់។
  • វាស់វែង និងចុះដៅសញ្ញា (marking) តាមប្លង់ឲ្យបានត្រឹមត្រូវ។
  • ដោះស្រាយបញ្ហាក្នុងតំបន់តម្លើង និងធ្វើការកែតម្រូវភ្លាមៗ
  • រៀបចំរបាយការណ៍តម្លើងប្រចាំថ្ងៃ និងបញ្ជូនទៅអ្នកគ្រប់គ្រង។

3. លក្ខខណ្ឌ និងតម្រូវការ៖

  • បទពិសោធន៍យ៉ាងតិច ៣–៥ ឆ្នាំ ក្នុងការតម្លើងការងារដែក ឬសំណង់ពាក់ព័ន្ធ។
  • ចេះមើលប្លង់ និងវាស់វែងបានត្រឹមត្រូវ។
  • មានជំនាញប្រើឧបករណ៍តម្លើង (Hammer, Drill, Spanner, Level, Measuring Tape…)។
  • មានភាពរហ័សរហួន ការសហការល្អ និងការគោរពវិន័យការងារ។
  • មានភាពបត់បែន និងអាចចល័តទៅគ្រប់ទីតាំងការងារ។

4. ម៉ោងធ្វើការ

  • ចន្ទ ដល់ សៅរ៍ 8:00am to 12:00pm & 1:00pm to 5:00pm (សម្រាកបាយថ្ងៃត្រង់: 12:00pm to 1:00pm)

5. ទីតាំងការងារ

ប្រធានក្រុមគ្រប់គ្រងគ្រឿងចក្រ មានទីស្នាក់ការនៅ ការិយាល័យសេវាកម្មគ្រឿងចក្រ។

6. ទំនាក់ទំនង

ប្រធានក្រុមគ្រប់គ្រងគ្រឿងចក្រ ធ្វើការ និងរាយការណ៍ផ្ទាល់ទៅ ប្រធានផ្នែកគ្រប់គ្រងទូទៅ។

7. អត្ថប្រយោជន៍៖

  • ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ
  • ដំណើរកម្សាន្តប្រចាំឆ្នាំ
  • ការជប់លៀងប្រចាំឆ្នាំ
  • ការតម្លើងប្រាក់ខែប្រចាំឆ្នាំ
  • ការឧបត្ថម្ភលើការសិក្សា
  • ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន
  • ប្រាក់អតីតភាពការងារ
  • ប.ស.ស