បុគ្គលិកសវនកម្មផ្ទៃក្នុង

1. វិសាលភាពការងារ:

បុគ្គលិកសវនកម្មផ្ទៃក្នុង៖ ទទួលខុសត្រូវក្នុងការធ្វើប្រតិបត្តិការសវនកម្ម ដោយស្វែងរកការក្លែងបន្លំ​ ឬការភាន់ច្រឡំផ្សេងៗ និងប្រព័ន្ធគ្រប់គ្រងការងារដែលមិនមានប្រសិទ្ធភាព ដោយរក្សាព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន។

2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:

 • រៀបចំផែនការ និងធ្វើសវនកម្មលើប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
 • រៀបចំកម្មវិធី និងវិសាលភាពនៃការធ្វើសវនកម្ម
 • អភិវឌ្ឍគោលការណ៍ និងនីតិវិធីសម្រាប់ការធ្វើសវនកម្មផ្ទៃក្នុង
 • ធ្វើការផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវជាមួយ បទបញ្ញត្តិ និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ដោយធ្វើប្រតិបត្តិការសវនកម្ម
 • ត្រួតពិនិត្យទៅលើរបាយការណ៍ហិរញ្ញវត្ថុ កំណត់ត្រា របាយការណ៍ ដំណើរការ និងឯកសារផ្សេងៗ
 • ធ្វើការវិភាគពីហានិភ័យ និងការគ្រប់គ្រងខាងក្នុង ដោយសិក្សាពីចំណុចដែលមិនគោរពតាមនីតិវិធី
 • ស្វែងរកនូវចំណុចខ្វះខាត និងប្រតិបត្តិការដែលគ្មានប្រសិទ្ធភាព ក៏ដូចជាបញ្ហាដែលជួបប្រទះក្នុងប្រតិបត្តិការការងារ
 • ធ្វើការពិភាក្សាពីរបាយការណ៍សវនកម្ម​​បញ្ហាដែលបានរកឃើញក្នុងពេលធ្វើសវនកម្ម និងប្រជុំជាមួយថ្នាក់ដឹកនាំនៃ នាយកដ្ឋានពាក់ព័ន្ធ អំពីបញ្ហាដែលបានរកឃើញ
 • ដឹកនាំដំណើរការសវនកម្មប្រចាំថ្ងៃ ក៏ដូចជាអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកក្រោមបង្គាប់
 • រក្សាព័ត៌មានសម្ងាត់របស់ក្រុមហ៊ុន
 • ការងារផ្សេងៗទៀតដែលបានផ្តល់ជូនដោយថ្នាក់ដឹកនាំ។

3. លក្ខខណ្ឌ និងតម្រូវការការងារ:

 • បរិញ្ញាបត្រជំនាញ គណនេយ្យ ឬ​ ACCA, CPA ឬជំនាញដែលពាក់ព័ន្ធដ៏ទៃទៀត
 • ​មានបទពិសោធន៍យ៉ាងតិច ១ឆ្នាំ ជាមួយការងារគណនេយ្យ ឬសវនកម្មផ្ទៃក្នុង
 • មានជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រ ជាពិសេសកម្មវិធី MS Office​ និងប្រព័ន្ធកុំព្យូទ័រគណនេយ្យ
 • អាចទំនាក់ទំនង និងសរសេរ ភាសាខ្មែរ និងភាសាអង់គ្លេសបានល្អ
 • មានជំនាញក្នុងការស្រាវជ្រាវ ការវិភាគ ការចរចារ ទំនាក់ទំនង និងជំនាញក្នុងការដោះស្រាយបញ្ហា
 • មានភាពហ្មត់ចត់ រួសរាយ បត់បែន ស្មោះត្រង់ ព្យាយាម និងអាចបំពេញការងារក្រោមសម្ពាធបាន។

4. ម៉ោង និងពេលធ្វើការ:

 • ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៏ (ព្រឹក) : ម៉ោង ៨ :០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និង ម៉ោង ១:០០រសៀល ដល់ម៉ោង៥:០០ល្ងាច
 • ម៉ោងសម្រាកអាហារ: ម៉ោង ១២:០០ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល

5. កន្លែងការងារ:

 • បុគ្គលិកសវនកម្មផ្ទៃក្នុង មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានសវនកម្ម។

6. ទំនាក់ទំនងការងារ:

 • បុគ្គលិកសវនកម្មផ្ទៃក្នុង ស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់​ទៅ​កាន់​ ប្រធានក្រុមសវនកម្មផ្ទៃក្នុង។

បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖