1. វិសាលភាពការងារ:
បុគ្គលិកសេវាកម្មអតិថិជន មានតួនាទីក្នុងការផ្តល់ព័ត៌មានជូនដល់អតិថិជនអំពីសេវាកម្ម និងទទួលថ្លៃទូទាត់សេវាគ្រប់គ្រងបុរី ប្រចាំខែ រួមទាំងដោះស្រាយរាល់បញ្ហាដែលកើតមានដល់អតិថិជនក្នុងគម្រោងលំនៅដ្ឋាននីមួយៗ។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:
- ផ្តល់ព័ត៌មានទៅកាន់អតិថិជនអំពីគោលការណ៍ លក្ខខណ្ខ និងថ្លៃសេវាគ្រប់គ្រងបុរីប្រចាំខែ។
- ទទួលប្រាក់ថ្លៃសេវាគ្រប់គ្រងបុរីពីអតិថិជនតាមគម្រោងនីមួយៗ។
- ដោះស្រាយបញ្ហាផ្សេងៗដែលអតិថិជនមាន ជាមួយផ្នែកពាក់ព័ន្ធ។
- ទំនាក់ទំនងទៅកាន់អតិថិជនអំពីការបង់ថ្លៃសេវាកម្មគ្រប់គ្រងបុរីប្រចាំខែ និងប្រចាំឆ្នាំ។
- ចូលរួមជាមួយផ្នែកពាក់ព័ន្ធក្នុងការរៀបចំការងារសណ្តាប់ធ្នាប់ និងអនាម័យតាមគម្រោងនីមួយៗ។
- ធ្វើរបាយការណ៍ទទួលចំណូលប្រចាំថ្ងៃ និងប្រចាំខែជូនថ្នាក់គ្រប់គ្រង។
- ការងារផ្សេងៗ ដែលថ្នាក់គ្រប់គ្រងផ្តល់អោយ។
3. លក្ខខណ្ឌ និងតម្រូវការការងារ:
- បញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ ហិរញ្ញវត្ថុ រដ្ឋបាលសាធារណៈ ឬប្រហាក់ប្រហែល
- មានបទពិសោធន៍ចាប់ពី១ឆ្នាំឡើងទៅក្នុងផ្នែកសេវាកម្មអតិថិជន បេឡា ឬផ្នែកដែលពាក់ព័ន្ធ។
- ជំនាញក្នុងការទំនាក់ទំនង ការរៀបចំខ្លួន និងការចរចា
- ការសហការជាក្រុម ការអត់ធ្មត់ និងការបើកចិត្តិទូលាយ
- អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ ឬភាសាផ្សេងៗទៀត
- អាចប្រើប្រាស់កុំព្យូទ័របាន Ms Word and Excel
4. ម៉ោង និងពេលធ្វើការ:
- ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍: ពីម៉ោង 8:00 ព្រឹក ដល់ 12:00 ថ្ងៃត្រង់ និង ម៉ោង ១:០០ រសៀល ដល់ ៥:០០ ល្ងាច
- ម៉ោងសម្រាកអាហារ: ម៉ោង ១២:០០ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល
5. កន្លែងការងារ:
បុគ្គលិកសេវាកម្មអតិថិជន ធ្វើការនៅការិយាល័យ គ្រប់គ្រងបុរី ស្ថិតក្នុងនាយកដ្ឋានគ្រប់គ្រងបុរី។
6. ទំនាក់ទំនងការងារ
បុគ្គលិកសេវាកម្មអតិថិជន ស្ថិតក្រោមការងារគ្រប់គ្រង និងរាយការណ៍ការងារជូនទៅអនុប្រធានផ្នែកសេវាកម្មអតិថិជនបេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖