បុគ្គលិករចនាក្រាហ្វិក

1. វិសាលភាពការងារ:

បុគ្គលិករចនាក្រាហ្វិក: មានទំនួលខុសត្រូវក្នុងការគ្រប់គ្រង រៀបចំ និងច្នៃប្រឌិត ក្នុងការរចនារូបភាពរបស់ក្រុមហ៊ុនសម្រាប់ការផ្ស​ព្វផ្សាយ។

2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:

 • រចនារូបភាពរបស់ក្រុមហ៊ុនដូចជា៖ កាសែត ទស្សនាវដ្តី Billboard, Banner Leaflet, Poster, Booklet, Folder, Backdrop, Mock up house sign, Business card, Desk & Wall Calendar, X-stand & I-stand, Fence , Diary book, Parking Sign, T-Shirt & Cap, Safety sign Traffic Sign, Umbrella & Parasol, Post Card, Envelope
 • រៀបចំ និងយកទៅបោះពុម្ពរូបភាពដែលរចនារួច
 • ជ្រើសរើសសម្ភារៈដែលត្រឹមត្រូវសម្រាប់ការផ្សព្វផ្សាយ
 • ពិនិត្យមើលគុណភាពរូបភាព ពេលបោះពុម្ពរួច
 • តុបតែង និងរចនារូបភាពផ្ទះគំរូរ
 • ពិនិត្យ និងតាមដានរាល់ការតម្លើងរូបភាព និងផ្លាកសញ្ញា
 • រៀបចំ និងត្រួតពិនិត្យរាល់រូបភាពដែលរចនារួច សម្រាប់ធ្វើការផ្សព្វផ្សាយ

3. លក្ខខណ្ឌ និងតម្រូវការការងារ:

 • បរិញ្ញាប័ត្រឡើងទៅក្នុងជំនាញរចនារូបភាព ឫជំនាញដែលពាក់ព័ន្ធ
 • ត្រូវមានបទពិសោធន៍យ៉ាងតិច១ឆ្នាំ
 • ចំណេះដឹងក្នុងការរចនា ពណ៍ និង Layout
 • អាចប្រើប្រាស់កម្មវិធី Adobe Photoshop, adobe Illustrator, Adobe Indesign, Google Sketch up
 • អាចប្រើប្រាស់កម្មវិធី Auto Cade , 3D Max, Sony Vegas , Adobe Premier កាន់តែល្អ
 • សមត្ថភាពក្នុងវិភាគ ការច្នៃប្រឌិត និងរៀបចំផែនការ
 • ស្ទាត់ជំនាញក្នុងការសរសេរ និងនិយាយភាសាអង់គ្លេស
 • អាចធ្វើការដោយឯករាជ្យ និងជាក្រុមបាន
 • ពូកែទំនាក់ទំនង បត់បែន ស្មោះត្រង់ និងអាចធ្វើការពេលមានសម្ពាធបាន

4. ម៉ោង និងពេលធ្វើការ:

 • ពីថ្ងៃ ចន្ទ ដល់ ព្រឹកថ្ងៃ សៅរ៍: ម៉ោង ០៨:០០ ព្រឹក ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់ និង ម៉ោង ០១:០០ រសៀល ដល់ ម៉ោង ០៥:០០ រសៀល
 • សម្រាកអាហារថ្ងៃត្រង់ ម៉ោង ១២:០០ ថ្ងៃត្រង់ ដល់ ម៉ោង ០១:០០ រសៀល

5. កន្លែងការងារ:

បុគ្គលិករចនាក្រាហ្វិក មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានក្រាហ្វិក។

6. ទំនាក់ទំនងការងារ

បុគ្គលិករចនាក្រាហ្វិក ស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់​ទៅ​កាន់ប្រធានក្រុមក្រាហ្វិក។

បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖