1. វិសាលភាពការងារ:
បុគ្គលិករចនាក្រាហ្វិកជាន់ខ្ពស់: មានទំនួលខុសត្រូវក្នុងការរចនាកម្មវិធីផ្សេងៗរបស់ក្រុមហ៊ុន ដោយការគូរ 2D និង 3D និងការរចនារូបភាពផ្សេងៗរបស់ក្រុមហ៊ុនសម្រាប់ការផ្សព្វផ្សាយ។
2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:
- រចនារូបភាពរបស់ក្រុមហ៊ុនដូចជា៖ Billboard, Banner, Leaflet, Poster, Backdrop, X-stand & I-stand, Fence wall, T-Shirt & Cap and other marketing collateral…
- ការបង្កើត ឬគូរ2D និង 3D សម្រាប់ការរចនាកម្មវិធី ឆាក និងស្តង់
- ការចូលរួមរចនា តុបតែងតាមរដូវកាលកម្មវិធី របស់ក្រុមហ៊ុន
- រៀបចំផ្ញើររូបភាពដែលរចនារួច សម្រាប់បោះពុម្ព
- ពិនិត្យមើលគុណភាពរូបភាព ពេលបោះពុម្ពរួច
- ត្រួតពិនិត្យមើលលើសម្ភារៈដែលបានដំឡើងឬការតុបតែងកម្មវិធីរបស់ក្រុមហ៊ុន
3. លក្ខខណ្ឌ និងតម្រូវការការងារ:
- បរិញ្ញាប័ត្រឡើងទៅក្នុងជំនាញរចនារូបភាព ស្ថាបត្យកម្ម ការរចនាខាងក្នុង ឫជំនាញដែលពាក់ព័ន្ធ
- ត្រូវមានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំ
- ចំណេះដឹងក្នុងការរចនា ពណ៍ និង Layout
- អាចប្រើប្រាស់កម្មវិធី Adobe Photoshop, adobe Illustrator, Adobe InDesign, Sketch up
- អាចប្រើប្រាស់កម្មវិធី Auto Cad 2D ឬ 3D , 3D Max, Sony Vegas , Adobe Premier
- សមត្ថភាពក្នុងវិភាគ ការច្នៃប្រឌិត និងរៀបចំផែនការ
- ស្ទាត់ជំនាញក្នុងការសរសេរ និងនិយាយភាសាអង់គ្លេស
- អាចធ្វើការដោយឯករាជ្យ និងជាក្រុមបាន
- ពូកែទំនាក់ទំនង បត់បែន ស្មោះត្រង់ និងអាចធ្វើការពេលមានសម្ពាធបាន
4. ម៉ោង និងពេលធ្វើការ:
- ពីថ្ងៃ ចន្ទ ដល់ ព្រឹកថ្ងៃ សៅរ៍: ម៉ោង ០៨:០០ ព្រឹក ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់ និង ម៉ោង ០១:០០ រសៀល ដល់ ម៉ោង ០៥:០០ រសៀល
- សម្រាកអាហារថ្ងៃត្រង់ ម៉ោង ១២:០០ ថ្ងៃត្រង់ ដល់ ម៉ោង ០១:០០ រសៀល
5. កន្លែងការងារ:
បុគ្គលិករចនាក្រាហ្វិកជាន់ខ្ពស់ មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានក្រាហ្វិក។
6. ទំនាក់ទំនងការងារ
បុគ្គលិករចនាក្រាហ្វិកជាន់ខ្ពស់ ស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់ទៅកាន់ប្រធានក្រុមក្រាហ្វិកជាន់ខ្ពស់។
បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖