បុគ្គលិកប្រ៊ែន

1. វិសាលភាពការងារ:

បុគ្គលិកប្រ៊ែន: មានទំនួលខុសត្រូវក្នុងការជួយអភិវឌ្ឍយុទ្ធសាស្រ្តក្នុងការផ្សព្វផ្សាយម៉ាកយីហោ ជំរុញ និងពង្រីកម៉ាកយីហោក្នុងទីផ្សារ អនុវត្តផែនការម៉ាកយីហោ រចនាសម្ភារៈក្រុមហ៊ុន ដើម្បីអោយមានភាពស្របគ្នាជាមួយម៉ាកយីហោ។

2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:

  • វិភាគទៅលើសកម្មភាពដែលកំពុងពេញនិយមក្នុងទីផ្សារ និងផ្តល់ជាយោបល់
  • ត្រូវធានាថារាល់ការផ្សព្វផ្សាយម៉ាកយីហោបស់ក្រុមហ៊ុន ត្រូវបានពិនិត្យជាប្រចាំ និងចាត់វិធានការកែតម្រូវ ចំពោះចំណុចដែលមានបញ្ហា
  • តាមដានរាល់ម៉ាកយីហោ និងប្រាកដថាមានភាពសមស្របគ្នា
  • អនុវត្តយុទ្ធនាក្នុងការផ្សព្វផ្សាយម៉ាកយីហោ និងព្រឹត្តិការណ៍ផ្សព្វផ្សាយផ្សេងៗ
  • ជួយរៀបចំធ្វើផែនការ និងការចំណាយ

3. លក្ខខណ្ឌ និងតម្រូវការការងារ:

  • បរិញ្ញាប័ត្រក្នុងជំនាញទីផ្សារ ឫជំនាញដែលពាក់ព័ន្ធ
  • ត្រូវមានបទពិសោធន៍យ៉ាងតិច១ឆ្នាំ ក្នុងផ្នែកទីផ្សារ ឫរចនា ឫការផ្សព្វផ្សាយ
  • មានភាពស្ទាត់ជំនាញក្នុងផ្នែកម៉ាកយីហោ ឫទីផ្សារ ឫការរចនា
  • មានបទពិសោធន៍ជាមួយនឹងការរចនា Logo អក្សរ ពណ៍ ការរចនាគេហទំព័រ ការបោះពុម្ព ការថតរូប និងការងារដែលពាក់ព័ន្ធ
  • អាចប្រើប្រាស់កម្មវិធី InDesign, Photoshop និង Illustrator
  • ពូកែក្នុងការទំនាក់ទំនង និងជំនាញធ្វើបទបង្ហាញ
  • ស្ទាត់ជំនាញក្នុងការសរសេរ និងនិយាយភាសាអង់គ្លេស

4. ម៉ោង និងពេលធ្វើការ:

  • ពីថ្ងៃ ចន្ទ ដល់ ព្រឹកថ្ងៃ សៅរ៍: ម៉ោង ០៨:០០ ព្រឹក ដល់ ម៉ោង ១២:០០ ថ្ងៃត្រង់ និង ម៉ោង ០១:០០ រសៀល ដល់ ម៉ោង ០៥:០០ រសៀល
  • សម្រាកអាហារថ្ងៃត្រង់ ម៉ោង ១២:០០ ថ្ងៃត្រង់ ដល់ ម៉ោង ០១:០០ រសៀល

5. កន្លែងការងារ:

បុគ្គលិកប្រ៊ែន មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានប្រ៊ែន។

6. ទំនាក់ទំនងការងារ

បុគ្គលិកប្រ៊ែន ស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់​ទៅ​កាន់ប្រធានក្រុមប្រ៊ែន។

បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖