បុគ្គលិកទីផ្សារឌីជីថល

1. វិសាលភាពការងារ:

បុគ្គលិកទីផ្សារឌីជីថល: ទទួលខុសត្រូវក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តទីផ្សារឌីជីថលប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកទេសផ្សេងទៀតដែលជំរុញអោយគេហទំព័ររបស់ក្រុមហ៊ុនមានភាពទាក់ទាញ។ បង្កើតឲ្យមានការទាក់ទាញតាមរយះការសរសេរ, ក្រាហ្វិក និងការបង្តើតវីដេអូឲ្យទៅតាមសម័យកាល តាមបច្ចេកវិទ្យាទីផ្សារចុងក្រោយ និងប្រព័ន្ធបណ្តាញសង្គម។

2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:

  • រៀបចំផែនការ និងសម្របសម្រួលកាលវិភាគសម្រាប់ផ្សព្វផ្សាយក្នុង Facebook, Twitter, YouTube និងប្រព័ន្ធបណ្តាញសង្គមផ្សេងទៀត ដើម្បីបង្កើនចំនួនទស្សនិកជន
  • វិភាគទិន្នន័យក្នុងទីផ្សារឌីជីថល ដើម្បីកំណត់យកព័ត៌មានសំខាន់ៗ ជុំវិញប្រព័ន្ធផ្សព្វផ្សាយទាំងអស់
  • ធ្វើការត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាថាយើងបានអនុវត្តនូវយុទ្ធសាស្រ្តល្អបំផុត បើធៀបជាមួយក្រុមហ៊ុនដ៏ទៃ
  • ពិនិត្យ និងជ្រើសរើសនូវ រូបភាព ឬវីដេអូ ដើម្បីឲ្យសមស្របជាមួយនឹង អត្ថបទ ឫមាតិកា
  • យល់ច្បាស់អំពី ការរៀបចំមាតិកាក្នុងទីផ្សារ
  • សម្របសម្រួល និងសហការជាមួយផ្នែកលក់ ដើម្បីបង្តើតព្រឹត្តិការណ៍ផ្សព្វផ្សាយ
  • អាចរៀបចំផែនការទីផ្សារឌីជីថល ជាប្រចាំខែ និងប្រចាំឆ្នាំ
  • តាមដានយុទ្ធសាស្រ្តទីផ្សារដែលសំខាន់ៗក្នុងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីទទួលបានភាពជោគជ័យ
  • ធានាថារាល់ការផ្សព្វផ្សាយដូចជា សារ រូបភាព អក្សរ ពណ៌…មានភាពសមស្របនឹង Branding របស់ក្រុមហ៊ុន។

3. លក្ខខណ្ឌ និងតម្រូវការការងារ:

  • បរិញ្ញាបត្រជំនាញ ទីផ្សារ ឬ ធុរកិច្ចពាណិជ្ចកម្ម ឬជំនាញដែលពាក់ព័ន្ធ
  • មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំ ក្នុងទីផ្សារឌីជីថល
  • ចំណេះដឹងក្នុងការប្រើប្រាស់កម្មវីធីកាត់ត រូបភាព វីដេអូ ដូច Adobe Photoshop
  • អាចធ្វើការងារបានច្រើនក្នុង ពេលតែមួយ
  • ការយកចិត្តទុកដាក់ និងលម្អិតលើការងារ
  • ស្គាល់ច្បាស់អំពីប្រព័ន្ធបណ្តាញសង្គមទាំងអស់
  • ជំនាញក្នុងការដោះស្រាយបញ្ហា
  • ចំណេះដឹងអំពីប្រព័ន្ធគ្រប់គ្រងមាតិកា

4. ម៉ោង និងពេលធ្វើការ:

  • ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍: ពីម៉ោង ៨:00 ព្រឹក ដល់ ១២:00 ថ្ងៃត្រង់ និង ម៉ោង  ១:០០ រសៀល ដល់ ៥:០០ ល្ងាច
  • ម៉ោងសម្រាកអាហារ: ម៉ោង ១២:០០​ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល

5. កន្លែងការងារ:

បុគ្គលិកទីផ្សារឌីជីថល មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានទីផ្សារ។

6. ទំនាក់ទំនងការងារ

បុគ្គលិកទីផ្សារឌីជីថល ស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់​ទៅ​កាន់​ ប្រធានក្រុមផ្នែកទីផ្សារ។ បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖