បុគ្គលិកជំនាញផ្នែកកិច្ចសន្យាជាន់ខ្ពស់

1. វិសាលភាពការងារ:

 • អនុលោមតាមគោលការណ៌ និងប្រតិបត្តិការផ្នែកបញ្ជាទិញ
 • ត្រួតពិនិត្យលើលក្ខខណ្ឌដែលមានចែងក្នុងកិច្ចសន្យាបញ្ជាទិញ ដើម្បីធានាថាកិច្ចសន្យាទាំងអស់អនុលោមទៅតាមគោលការណ៌ ដំណើរការ និងប្រតិបត្តិការការងាររបស់ផ្នែកបញ្ជាទិញ
 • ចចារលក្ខខណ្ឌព្រមព្រៀងដែលមានចែងក្នុងកិច្ចសន្យាជាមួយភាគីផ្គត់ផ្គង់អោយបានលក្ខខណ្ឌល្អបំផុតតាមដែលអាចធ្វើបាន ដើម្បីធានាថាក្រុមហ៊ុនទទួលបានអត្ថប្រយោជន៌ច្រើន
 • គ្រប់គ្រងលើការដោះស្រាយបញ្ហាដែលបង្កឡើងដោយសារតែកំហុសរបស់ភាគីផ្គត់ផ្គង់  ការខុសច្បាប់​ ខុសលើលក្ខខណ្ឌបង់ពន្ធ ឬបញ្ហាហិរញ្ញវត្ថុផ្សេងៗ
 • រៀបរាង និងត្រួតពិនិត្យលើទម្រង់ឯកសារដូចជា NDAs, LOIs, LOAs, BONDs
 • ត្រួតពិនិត្យលើឯកសារកិច្ចសន្យាទាំងអស់ដើម្បីធានាពីភាពត្រឹមត្រូវ និងអនុលោមទៅតាមគោលនយោបាយ និតិវិធី​ និងប្រតិបត្តិការការងាររបស់ក្រុមហ៊ុន​ និងផ្ដល់ការបកសា្រយ និងការវិភាគល្អិតល្អន់លើឯកសារកិច្ចសន្យាស្របតាមការស្នើសុំរបស់ភាគីពាក់ព័ន្ធទាក់ទងនឹងការកែប្រែកិច្ចសន្យាដែលអាចប៉ះពាល់ដល់ បញ្ហាបច្ចេកទេស ទឹកប្រាក់ ឬក៏រយៈពេលដឹកជញ្ជូន ដែលអាចជះឥទ្ធិពលខ្លាំងដល់ប្រតិបត្តិការរបស់ក្រុមហ៊ុន
 • ធានាថារាល់ឯកសារកិច្ចសន្យាទាំងអស់ត្រូវបានកំណត់ច្បាស់លាស់ ទាំងបញ្ហាហួសសុពលភាព ការពន្យាពេល ឬត្រូវធ្វើឯកសារសារជាថ្មីឡើងវិញ
 • រក្សារទុកឯកសារកិច្ចសន្យាអោយមានសណ្ដាប់ធ្នាប់ និងធ្វើការកត់ត្រាទុករាល់ឯកសារសំខាន់ៗដូចជា វិក័យបត្រ ព័ត៌មានដែលទាក់ទងនឹងភាគីផ្គត់ផ្គង់ កិច្ចសន្យាដែលមានការកែប្រែ របាយការណ៌នៃដំណើរការការបញ្ជាទិញ និងឯកសារបញ្ជាទិញដទៃទៀតទាំងអស់
 • ធានាថាឯកសារកិច្ចសន្យាទាំងអស់បានបញ្ជូលទៅក្នុងDatabaseរបស់ក្រុមហ៊ុន និងត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់
 • ធានាថាភាគីពាក់ព័ន្ធទាំងអស់បានដឹង និងយល់ច្បាស់ពីកិច្ចសន្យាដែលបានចុះហត្ថលេខារួចរាល់
 • រៀបចំរបាយការវិភាគទិន្នន័យ និងព័ត៌មានដែលទាក់ទងទាំងអស់ជូនថ្នាក់គ្រប់គ្រង
 • ការងារផ្សេងៗទៀតតាមការចាត់តាំង

2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:

 • ការពារ និងទប់ស្កាត់កំហុស ​និងការប៉ះពាល់សាច់ប្រាក់របស់ក្រុមហ៊ុន
 • បង្កើតទម្រង់កិច្ចសន្យាដូចជាការ ធ្វើកិច្ចសន្យាព្រៀងជាមុន ការវាយតម្លៃ ការចរចារ និង​ប្រតិបត្តិការការងារផ្ទាល់
 • បញ្ចប់កិច្ចសន្យា ពន្យាពេល ឬធ្វើកិច្ចសន្យាថ្មីឡើងវិញអោយទាន់ពេលវេលា
 • ធ្វើការកត់ត្រាទុករាល់ឯកសារកិច្ចសន្យា និងឯកសារសំខាន់ៗដទៃទៀតដូចជា វិក័យបត្រ ព័ត៌មានដែលទាក់ទងនឹងភាគីផ្គត់ផ្គង់ កិច្ចសន្យាដែលមានការកែប្រែ របាយការណ៌នៃដំណើរការការបញ្ជាទិញ និងឯកសារបញ្ជាទិញដទៃទៀតទាំងអស់
 • រៀបចំរបាយការណ៌តាមការចាត់ចែងរបស់ថ្នាក់គ្រប់គ្រង

3. លក្ខខណ្ឌ និងតម្រូវការការងារ:

 • មានជំនាញទាក់ទងខ្ពស់ (ទាំងការនិយាយ និងសរសេរ) និងមានសម្ថភាពក្នុងការចចារជាមួយភាគីផ្គត់ផ្គង់ក្នុងករណីមានការភ័ន្ដច្រលំណាមួយ
 • សម្ថតភាពក្នុងការវិភាគ និងដោះស្រាយបញ្ហា
 • ជំនាញរៀបចំ ចាត់ចែង
 • ជំនាញចចារ និងរៀបចំកិច្ចសន្យា
 • ជំនាញធ្វើការដោយឯករាជ្យ (ណែនាំតិចតួចពីថ្នាក់លើ) ព្រមទាំងអាចរៀបចំកិច្ចសន្យាបានល្អ
 • មានចំណេះដឹងជ្រៅជ្រះខាងផ្នែកបញ្ជាទិញ ផ្នែកកិច្ចសន្យា និងច្បាប់បញ្ញាតិ្ដដែលទាក់ទង
 • មានចំណេះដឹងក្នុងការដោះស្រាយបញ្ហាលើកិច្ចសន្យាដែលមានកំហុស
 • មានចំណេះដឹងទាក់ទងនឹង ច្បាប់សរាចរណ៏
 • មានជំនាញគ្រប់គ្រងពេលវេលា និងអាចគ្រប់គ្រងការងារច្រើនក្នុងពេលតែមួយប្រកបដោយប្រសិទ្ធិភាព
 • ស្ទាត់ជំនាញក្នុងការប្រើប្រាស់កម្មវិធីកុំព្យូទ័រដូចជា Ms. Office, Excel, Power Point និងOutlook
 • មានជំនាញទំនាក់ទំនង ព្រមទាំងអាចសរសេរ និងនិយាយភាសារអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ

4. ម៉ោង និងពេលធ្វើការ:

 • ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍(ព្រឹក) : ពីម៉ោង 8:00 ព្រឹក ដល់ 12:00 ថ្ងៃត្រង់ និង ម៉ោង  ១:០០ រសៀល ដល់ ៥:០០ ល្ងាច
 • ម៉ោងសម្រាកអាហារ: ម៉ោង ១២:០០​ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល

5. កន្លែងការងារ:

 • បុគ្គលិកជំនាញផ្នែកកិច្ចសន្យាជាន់ខ្ពស់ធ្វើការនៅការិយាល័យ ប៉េង ហួត គ្រុប ស្ថិតក្នុងនាយកដ្ឋានបញ្ជាទិញ។

6. ទំនាក់ទំនងការងារ

 • ក្នុងក្រុមហ៊ុន

រក្សារទំនាក់ទំនងល្អជាមួយក្រុមការងារផ្នែកបញ្ជាទិញ និងនាយកដ្ឋានដទៃទៀត រួមទាំងភ្ញៀវ និងអ្នកដែលមានសិទ្ធិលើការសម្រេចចិត្ត។

 • ក្រៅក្រុមហ៊ុន

រក្សារទំនាក់ទំនងជាមួយអតិថិជន និងភាគីផ្គត់ផ្គង់អោយបានល្អប្រកបដោយវិជ្ជាជីវៈការងារ។