1. វិសាលភាពការងារ:
បុគ្គលិកជាន់ខ្ពស់ផ្នែកសរសេរប្រូក្រាម: មានទំនួលខុសត្រូវក្នុងការសរសេរកម្មវិធី តេស្តសាកល្បងលើកម្មវិធី និង ថែទាំកម្មវីធីកុំព្យូទ័រ និង System ដើម្បីធានាថា រាល់កម្មវីធីកុំព្យូទ័រ និង System ស្របតាមអាជីវកម្មក្រុមហ៊ុន។
2.ភារកិច្ច និងទំនួលខុសត្រូវ៖
– ជួយក្នុងការវិភាគ System និង ជាអ្នកប្រឹក្សាក្នុងការស្រាវជ្រាវ និងចងក្រងឯកសារដែលត្រូវការពី អ្នកប្រើប្រាស់
– វិភាគ និងប្រឹក្សាលើគោលបំណង និងបញ្ហារបស់អ្នកប្រើប្រាស់
– ផ្តល់ជាដំណោះស្រាយ ដោយរៀបចំជា កម្មវិធីដែលមានភាពងាយស្រួល និងច្បាស់លាស់
– រៀបចំឯកសារសម្រាប់អ្នកសរសេរកម្មវិធីដ៏ទៃទៀត អ្នកប្រើប្រាស់ប្រព័ន្ធ និង បុគ្គលិក IT Support
– ធ្វើការរៀបចំ និងរចនាកម្មវិធី រួមទាំងនិយមន័យនៃ Data និង error message arrangement
– ធ្វើការកែសម្រួល និងឯកសារសរសេរកម្មវិធី ដើម្បីកែនូវចំណុចខ្វះខាត ឬពង្រឹងបន្ថែមលើកម្មវិធី
– រៀបចំធ្វើកម្មវីធីសម្រាប់ Web Application
– តេស្តសាកល្បងកម្មវិធី និងធ្វើការកែតម្រូវ
– រៀបចំរបាយការណ៍ស្តីពីស្ថានភាពប្រតិបត្តិការ និងការថែទាំ System សម្រាប់អ្នកប្រើប្រាស់
3. គុណវុឌ្ឍិចាំបាច់៖
– បរិញ្ញាបត្រ ឫអនុបណ្ឌិតជំនាញ ព័ត៌មានវិទ្យា ឫជំនាញដែលពាក់ព័ន្ធ
– មានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំ ក្នុង Database Programming, ASP.Net MVC, Bootstrap 5, C#, jQuery
– ផ្តល់អទិភាពចំពោះបុគ្គលិកដែល មានបទពិសោធទាក់ទងជាមួយនឹង Android
– ចំណេះដឹងក្នុងការប្រើប្រាស់ Database Programming (C#, ASP.Net MVC, jQuery, Bootstrap, SQL Server) និង Window Server
– អាចផ្តល់សេវាកម្មល្អ និងជម្រុញលទ្ធផលការងារ
– អាចប្រើប្រាស់ភាសាអង់គ្លេសបានស្ទាត់ជំនាញ
– មានភាពអំណត់ក្នុងការងារ ភាពបត់បែន និង មានឆន្ទៈក្នុងការធ្វើការងារជាក្រុម និង អាចធ្វើការងារក្រោមសម្ពាធបាន
– អាចធ្វើដំណើរទៅការដ្ឋាន និងអាចធ្វើការដោយឯករាជ្យ
4. ម៉ោង និងពេលធ្វើការ:
-ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៏ (ព្រឹក) : ម៉ោង ៨ :០០ព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ និង ម៉ោង ១:០០រសៀល ដល់ម៉ោង៥:០០ល្ងាច-
– ម៉ោងសម្រាក: ម៉ោង ១២:០០ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល
5. កន្លែងការងារ:
បុគ្គលិកជាន់ខ្ពស់ផ្នែកសរសេរកម្មវិធី មានទីតាំងបម្រើការងារនៅការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានព័ត៍មានវិទ្យា។
6. ទំនាក់ទំនងការងារ:
បុគ្គលិកជាន់ខ្ពស់ផ្នែកសរសេរកម្មវិធីស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់ទៅកាន់ ប្រធានផ្នែកព័ត៍មានវិទ្យា។
បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖