ជំនួយការអគ្គនាយិការង

1. វិសាលភាពការងារ:

ជំនួយការអគ្គនាយិការង មានទំនួលខុសត្រូវក្នុងការបំពេញការងាររដ្ឋបាលជាច្រើន ដើម្បីកាត់បន្ថយការងារសម្រាប់អគ្គនាយិការង ដោយរួមបញ្ចូលទាំងការសម្របសម្រួល និងការអនុវត្តនីតិវិធីការិយាល័យ។ ការងារភាគច្រើនពាក់ព័ន្ធនឹងការទំនាក់ទំនងជាលាយលក្ខណ៍អក្សរ និងផ្ទាល់មាត់។ បន្ថែមពីលើនេះ ជំនួយការអគ្គនាយិការងអាចនឹងត្រូវពិនិត្យលើរបាយការណ៍មួយចំនួនសម្រាប់អគ្គនាយិការង ក៏ដូចជាអនុវត្តភារកិច្ចពាក់ព័ន្ធដូចដែលបានត្រួតពិនិត្យ។

2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:

  • ពិនិត្យលើរបាយការណ៍ និងកិច្ចព្រមព្រៀងមួយចំនួន ដែលកំណត់ដោយអគ្គនាយិការង ដើម្បីធានាបាននូវភាពត្រឹមត្រូវ ក៏ដូចជាការអនុលោមតាមគោលការណ៍របស់ក្រុមហ៊ុន និងការកំណត់សិទ្ធិ។
  • រៀបចំការធ្វើដំណើរសម្រាប់អគ្គនាយិការង រួមទាំងការកក់សំបុត្រយន្តហោះ សណ្ឋាគារ និងការដឹកជញ្ជូន។
  • តំណាងអោយអគ្គនាយិការងក្នុងការទំនាក់ទំនង​ និងឆ្លើយតបរាល់ព័ត៌មានផ្សេងៗជាមួយដៃគូខាងក្រៅ។
  • ទំនាក់ទំនងជាមួយបុគ្គលិកនៅក្នុងនាយកដ្ឋានផ្សេងៗ ដើម្បីរៀបចំរបាយការណ៍សម្រាប់អគ្គនាយិការង និងសម្របសម្រួលការទំនាក់ទំនងជាមួយដៃគូពាក់ព័ន្ធខាងក្រៅ។
  • រៀបចំលិខិតប្រកាសព័ត៌មាន និងលិខិតផ្លូវការផ្សេងៗសម្រាប់អគ្គនាយិការង។
  • បកប្រែឯកសារជាភាសាអង់គ្លេសទៅជាភាសាខ្មែរ និងបកប្រែជូនអគ្គនាយិការងប្រសិនបើចាំបាច់។
  • រៀបចំទុកដាក់ឯកសារ និងគ្រប់គ្រងឯកសារសម្ងាត់របស់អគ្គនាយិកា។
  • គ្រប់គ្រងថវិកា ធ្វើវិក្កយបត្រ និងកត់ត្រាការចំណាយ។
  • រៀបចំកិច្ចប្រជុំ ធ្វើកំណត់ហេតុ និងផ្សព្វផ្សាយដល់ផ្នែកពាក់ព័ន្ធ។
  • កត់ត្រាកាលវិភាគប្រជុំ និងការអញ្ជើញទាំងអស់របស់អគ្គនាយិការងក្នុងប្រតិទិន ហើយជូនដំណឹងមុនពេលវេលាកំណត់សម្រាប់កាលវិភាគនីមួយៗ ។
  • ការងារផ្សេងៗ ដែលថ្នាក់គ្រប់គ្រងផ្តល់អោយ។

3. លក្ខខណ្ឌ និងតម្រូវការការងារ:

  • បញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ទំនាក់ទំនងសាធារណៈ  និងជំនាញពាក់ព័ន្ធផ្សេងទៀត
  • មានបទពិសោធន៍ចាប់ពី៣ឆ្នាំឡើងទៅក្នុងនាមជាលេខា ឬជំនួយការអគ្គនាយក
  • មានបុគ្គលិកលក្ខណៈល្អ និងរួសរាយរាក់ទាក់
  • ជំនាញក្នុងការទំនាក់ទំនង ការរៀបចំខ្លួន និងការចរចា
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ ឬភាសាផ្សេងៗទៀត
  • អាចប្រើប្រាស់កុំព្យូទ័របាន

4. ម៉ោង និងពេលធ្វើការ:

  • ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៏ (ព្រឹក): ម៉ោង ៨ :០០ព្រឹក ដល់ម៉ោង ១២:០០​ថ្ងៃត្រង់ និង ម៉ោង ១:០០រសៀល ដល់ម៉ោង៥:០០ល្ងាច
  • ម៉ោងសម្រាក: ម៉ោង ១២:០០​ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល

5. កន្លែងការងារ:

ជំនួយការអគ្គនាយិការង ធ្វើការនៅការិយាល័យ ប៉េង ហួត គ្រុប ស្ថិតក្នុងនាយកដ្ឋានលេខា/ជំនួយការថ្នាក់ដឹកនាំជាន់ខ្ពស់។

6. ទំនាក់ទំនងការងារ

ជំនួយការអគ្គនាយិការង ស្ថិតក្រោមការងារគ្រប់គ្រង និងរាយការណ៍ការងារជូនទៅអគ្គនាយិការង។

បេក្ខជនដែលមានចំណាប់អាម្មណ៍ អាចដាក់ពាក្យចូលបម្រើការងារដោយបញ្ជាក់អំពីតួនាទី និងភ្ជាប់ជាមួយរូបថត (4×6) រួមទាំងឯកសារពាក់ព័ន្ធផ្សេងៗ មកការិយាល័យ ប៉េង ហួត គ្រុប តាមអាសយដ្ឋានខាងក្រោម៖