ជំនួយការនាយិការរងផ្នែកបញ្ជាទិញ

1. វិសាលភាពការងារ:

  • គោរពតាមគោលនយោបាយ និងនិតិវិធីនៃផ្នែកបញ្ជាទិញ
  • រៀបចំ និងចាត់ចែងប្រតិបត្តិការការបញ្ជាទិញទៅតាមការងារដែលបានផ្ដល់ជូន
  • ស្វែងរកអ្នកផ្គត់ផ្គង់ថ្មីៗ និងចូលរួមក្នុងដំណើរការនៃការកំណត់គុណភាព
  • ចចារតម្លៃក្នុងការបញ្ជាទិញ និងលក្ខខណ្ឌនៃការដឹកជញ្ជូនដើម្បីធានាថាក្រុមហ៊ុនទទួលបានតម្លៃល្អបំផុត
  • ធ្វើការវិភាគ​ សិក្សា និងប្រៀបធៀបតម្លៃរបស់ភាគីផ្គត់ផ្គង់ទាំងអស់
  • ទុកដាក់ឯកសារសំខាន់ៗដូចជាQuote, RFP/RFI និងឯកសារផ្សេងៗទៀតអោយបានត្រឹមត្រូវ
  • សម្របសម្រួល និងទទួលខុសត្រូវលើការបញ្ជាទិញ និងរយៈពេលនៃការដឹកជញ្ជូនទំនិញ
  • ធានាថាឯកសារវិភាគទិន្នន័យ និងព៍ត៌មានផ្សេងៗមានភាពត្រឹមត្រូវ
  • ការងារផ្សេងៗទៀតដែលចាត់តាំងដោយថ្នាក់លើ

2. កាតព្វកិច្ច និងទំនួលខុសត្រូវការងារ:

  • ស្វែងរកផលិតផលថ្មីៗ ឬស្វែងរកដៃគូរផ្គត់ផ្គង់ថ្មីបន្ថែមដើម្បីទទួលបានលក្ខខណ្ឌបញ្ជាទិញកាន់តែប្រសើរជាងដៃគូរផ្គត់ផ្គង់ដែលមានស្រាប់
  • ត្រួតពិនិត្យសំណើរ លក្ខខណ្ឌ និងការបញ្ជាទិញដើម្បីធានានូវភាពត្រឹមត្រូវ និងស្របទៅតាមគោលការណ៏ លក្ខខណ្ធ និងនិតិវិធីនៃផ្នែកបញ្ជាទិញ
  • ពិនិត្យនិងធានាថាឯកសារទាំងអស់មានភាពត្រឹមត្រូវ និងត្រូវកែតម្រូវភ្លាមករណីមានកំហុស
  • ធានាថារាល់ឯកសារទាំងអស់ត្រូវបានទុកដាក់ត្រឹមត្រូវនិងមានសណ្ដាប់ធ្នាប់
  • រៀបចំរបាយការណ៏អោយបានទាន់ពេលតាមការចាត់តាំងរបស់ថ្នាក់លើ

3. លក្ខខណ្ឌ និងតម្រូវការការងារ:

  • ជាបុគ្គលឆ្នើម មានភាពឆ្នៃប្រឌិត និងអាចទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធគ្រប់កម្រិតប្រកបដោយប្រសិទ្ធិភាព
  • ជាបុគ្គលដែលពូកែវិភាគ ចចារ និងលម្អិត
  • យល់ច្បាសពីគោលការបញ្ជាទិញ និងការដឹកជញ្ជូន
  • INCOTERM
  • Ms. Office, Excel, Power Point និងOutlook
  • អាចប្រើប្រាស់ភាសារអង់គ្លេសបានស្ទាត់ជំនាញទាំងការនិយាយ​ និងសរសេរ

4. ម៉ោង និងពេលធ្វើការ:

  • ថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍(ព្រឹក) : ពីម៉ោង 8:00 ព្រឹក ដល់ 12:00 ថ្ងៃត្រង់ និង ម៉ោង  ១:០០ រសៀល ដល់ ៥:០០ ល្ងាច
  • ម៉ោងសម្រាកអាហារ: ម៉ោង ១២:០០​ថ្ងៃត្រង់ ដល់ ម៉ោង ១:០០រសៀល

5. កន្លែងការងារ:

  • ជំនួយការនាយិការងផ្នែកបញ្ជាទិញធ្វើការនៅការិយាល័យ ប៉េង ហួត គ្រុប ស្ថិតក្នុងនាយកដ្ឋានបញ្ជាទិញ។

6. ទំនាក់ទំនងការងារ

  • ក្នុងក្រុមហ៊ុន

រក្សារទំនាក់ទំនងល្អជាមួយក្រុមការងារផ្នែកបញ្ជាទិញ និងនាយកដ្ឋានដទៃទៀត រួមទាំងភ្ញៀវ និងអ្នកដែលមានសិទ្ធិលើការសម្រេចចិត្ត។

  • ក្រៅក្រុមហ៊ុន

រក្សារទំនាក់ទំនងជាមួយអតិថិជន និងភាគីផ្គត់ផ្គង់អោយបានល្អប្រកបដោយវិជ្ជាជីវៈការងារ។