សារពីលោកប្រធានក្រុមប្រឹក្សាភិបាល
ជូនចំពោះ អតិថិជន ដៃគូសហការ វិនិយោគិន និង សហការី!
សូមស្វាគមន៍មកកាន់ ក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Huoth Group) ដែលចាប់ផ្តើមពីក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមួយដែលមានឈ្មោះថា បុរី ប៉េង ហួត នៅក្នុងឆ្នាំ ២០០៥។ យើងចាប់ផ្តើមជាមួយគម្រោងអភិវឌ្ឍអចលនទ្រព្យមួយ ដែលមានត្រឹមតែមួយគម្រាង ហើយទទួលបានការជោគជ័យនិងពង្រីកខ្លួនយ៉ាងរហ័ស រហូតដល់ជាង៣០គម្រាង នាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងការរីកចម្រើនដ៏ឆាប់រហ័សនេះយើងខ្ញុំបានវិនិយោគលើគម្រាងអភិវឌ្ឍផ្សេងៗដែលរួមបញ្ចូលនូវស្ថាបត្យកម្មខ្មែរនិងបរទេសជាមួយនឹងផែនការមេ ដែលបានគិតគូរនិងរចនាដ៏ប្រណិត។
ពួកយើងបានកំណត់នូវស្តង់ដារខ្ពស់នៃការរចនា គុណភាព និង និរន្តរភាព សំរាប់គម្រាងអភិវឌ្ឍរបស់យើង ដូច្នេះហើយទើបយើងត្រូវបានគេទទួលថាជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដែលឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយនឹងមហិច្ឆតាក្នុងការរីកចម្រើនបន្ថែមរបស់យើងនិងការប្រឹងប្រែងដោយភាពច្នៃប្រឌិតយើងបានពង្រីកអាជីវកម្មទៅជាក្រុមហ៊ុន ប៉េង ហួត គ្រុប នៅឆ្នាំ ២០១៦ ដែលមានអាជីវកម្មធំៗចំនួន៤ គឺ ក្រុមហ៊ុន ភីអេច ប្រូភើធី (PH Property), ក្រុមហ៊ុន ភីអេច ខនស្ត្រាក់សិន (PH Construction) ក្រុមហ៊ុន ភីអេច រីថេល(PH Retial) (ផ្សារទំនើប ភីអេចអេកូម៉ល, ភីអេចដាយមិនផ្លេស, សួរកម្សាន្តបែបអឺរ៉ុប(Euro Park) សាលសន្និបាត និង ភីអេចបូឡារីស អេហ្វ&ប៊ី) និង ក្រុមហ៊ុន គ្រប់គ្រងបុរី (Facility Management) ។ យើងខ្ញុំប្តេជ្ញាចិត្តថានឹងធ្វើអោយជីវិតកាន់តែមានន័យសំរាប់ អតិថិជន ដៃគូសហការ និង សហការី របស់យើង។
យើងខ្ញុំបានពង្រឹងនូវយុទ្ធសាស្ត្ររបស់យើងដើម្បីអោយក្លាយទៅជាក្រុមហ៊ុនដែលមាន គុណតម្លៃខ្ពស់ ភាពច្នៃប្រឌិតថ្មីបំផុត និង ទទួលបាននូវការកោតសរសើរខ្លាំង យើងខ្ញុំបានខិតខំឥតឈប់ឈរក្នុងការច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពដោយផ្តល់ជូនអតិថិជននូវផលិតផលនិងសេវាកម្មដែលមានគុណភាពល្អបំផុត។
ដោយសារព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកសមាគមអាស៊ានដែលធ្វើអោយវិស័យពាណិជ្ជកម្មប្រទេសកម្ពុជាយើងកាន់តែមានសក្តានុពល យើងខ្ញុំសូមធ្វើការស្វាគមន៍ដៃគូពាណិជ្ជកម្មអន្តរជាតិ ដើម្បីចូលរួមជាមួយយើងក្នុងការកសាងពិភពលោកអោយកាន់តែល្អប្រសើរសំរាប់អតិថិជន ដៃគូសហការ សហការី និង ប្រជាជនកម្ពុជាទាំងមូល។
សូមចូលរួមជាមួយយើងខ្ញុំដើម្បីការរីកចម្រើនទាំងអស់គ្នា!
សូមអរគុណ
សូមអរគុណ!
ឧកញ៉ា ថៃ ជាហួត, ប្រធានក្រុមប្រឹក្សាភិបាល
ចក្ខុវិស័យ:
- ជាក្រុមហ៊ុនគំរូប្រកបដោយនិរន្តរភាពដើម្បីធ្វើឲ្យជីវិតកាន់តែមានន័យ
បេសកកម្ម:
- ច្នៃប្រឌិតនិងបង្កើតថ្មីដើម្បីផ្តល់ជូននូវផលិតផលនិងសេវាកម្មដែលលើសពីការរំពឹងទុករបស់អតិថិជន
- ឈានមុខគេនៅក្នុងទីផ្សារនិងប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់អាជីវកម្ម
- បង្កើតបរិយាកាសការងារល្អដើម្បីទាក់ទាញ រក្សា និងអភិវឌ្ឍធនធាន
