562, Mallin Street, New York, NY 100 2545
Call Us Today: 1800.568.3248

Blog

11 May
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រគល់ថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជាក្នុងឳកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រគល់ថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជាក្នុងឳកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានប្រគល់ថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឳកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ» ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋដែលកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា។ ​

ការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក គឺជាទស្សនទានរបស់ក្រុមហ៊ុន និងទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំ ដែលមិនមើលរំលងអំពីទុក្ខលំបាកគ្នា ផ្ទុយទៅវិញគឺតែងតែគិតគូរ យកចិត្តទុកដាក់ និងមានក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើសាមគ្គីជាធ្លុងមួយក្នុងស្មារតីជួយគ្នា ដូចដែលនៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ-១៩។

កន្លងមកក្រុមហ៊ុនតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ ឧសភា ដើម្បី
បន្ដជួយដល់ការឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជាមានលទ្ធភាពជួយដល់បងប្អូនប្រជាពលរដ្ឋយើងជានិរន្តរ៍។ គិតរហូតមកដល់ឆ្នាំនេះ ក្រុមហ៊ុនបានបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ជាថវិកាសរុបចំនួន ៩០ម៉ឺនដុល្លារ ៕

25 Apr
បងប្អូនកម្មករសំណង់បុរីប៉េងហួតថ្លែងអំណរគុណដល់ទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនក្នុងគ្រាលំបាក

បងប្អូនកម្មករសំណង់បុរីប៉េងហួតថ្លែងអំណរគុណដល់ទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនក្នុងគ្រាលំបាក។

ក្នុងគ្រាដ៏លំបាកដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងអំឡុងពេលបិទខ្ទប់ទីក្រុងភ្នំពេញមួយរយៈនេះ ធ្វើឲ្យកម្មករសំណង់ជាច្រើនម៉ឺននាក់ជួបប្រទះបញ្ហាផ្អាកការងារជាបណ្តោះអាសន្ន ដែលការងារនេះជាមុខរបរចិញ្ចឹមក្រពះតែមួយគត់របស់គាត់។ ក្នុងចំណោមក្រុមហ៊ុនសំណង់ធំៗដែលផ្តល់ការងារដល់កម្មកររាប់ម៉ឺននាក់មានដូចជាបុរី ប៉េងហួត និងក្រុមហ៊ុនបុរីផ្សេងៗជាច្រើនទៀត។ល។

ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនកម្មករជាង ​ ៧០០០នាក់ ក្នុងអំឡុងពេលបិទខ្ទប់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគ បរិភោគដែលមាន អង្ករ ត្រីខ មី និងទឹកស៊ីអ៊ីវ ចែកជូនដល់កម្មករគ្រប់ការដ្ឋានក្នុងតំបន់នានាក្នុងភូមិសាស្រ្ដទីក្រុងភ្នំពេញដូចជា៖

១) គម្រោង ហ្គ្រេនស្តា ផ្លាទីនីម ​(បុរីប៉េងហួតបឹងស្នោ)​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១
២) គម្រោង ដឹស្ដា មេរាហ្កាដិន ស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងទី២

៣) គម្រោង ដឹស្ដា ដាយមិន ស្ថិតនៅមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)

៤) គម្រោង ដឹស្ដា មុនីរ៉ាហ៍ ស្ថិតនៅផ្លូវជាតិលេខ ៦អា

ឆ្លើយតបនឹងទឹកចិត្តដ៏ថ្លៃថ្លានេះ បងប្អូនកម្មករសំណង់គ្រប់ការដ្ឋានសម្ដែងនូវអំណរសាទរយ៉ាងក្រៃលែងចំពោះការយកចិត្តទុកដាក់របស់ក្រុមហ៊ុនចំពោះជីវភាពរបស់ពួកគាត់ក្នុងគ្រាលំបាកនេះ។   “សូមអរគុណខ្លាំងណាស់ដល់ក្រុមហ៊ុនដែលបានចែកអំណោយមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ឲ្យយើងខ្ញុំ។ មួយរយៈនេះពិបាកមែនហ្នឹងឯង…សង្ឃឹមថាអាកូវីដនេះនឹងចប់ឆាប់ៗ អាលនឹងបានធ្វើការវិញ។ ជូនពរឲ្យក្រុមហ៊ុនរីកចម្រើន កម្មករសម្បូរការងារធ្វើ”។  នេះជាការលើកឡើងរបស់បងស្រីកម្មករម្នាក់មកពីខេត្តព្រៃវែងដែលបានធ្វើជាកម្មករសំណង់ជាងពីរឆ្នាំមកហើយក្នុងការដ្ឋានមួយរបស់ បុរី ប៉េង ហួត។

ចំពោះសកម្មភាពចែករំលែកនេះ លោក ចាន់ រដ្ឋា តំណាងក្រុមហ៊ុនបានលើកឡើងថា៖ “ការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក ​គឺគុណតម្លៃរបស់ក្រុមហ៊ុន និងទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាំងពីក្រុមហ៊ុនចាប់ផ្តើមដំបូង និងរីកចម្រើនរហូតមកដល់ពេលនេះ ហើយក៏នឹងបន្តនៅពេលខាងមុខទៀតផងដែរ។ ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណដល់កងកម្លាំង និងអជ្ញាធរដែលបានខិតខំយ៉ាងយកចិត្ដទុកដាក់ដោយមិនគិតពីភាពនឿយហត់ក្នុងការទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ និងជួយសម្រួលដល់ក្រុមការងាររបស់ក្រុមហ៊ុន ក្នុងការដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ ដើម្បីចែកជូនដល់បងប្អូនកម្មករទាំងអស់គ្នាក្នុងអំឡុងពេលបិទខ្ទប់នេះ”។ ចុងក្រោយសូមថ្លែងអំណរគុណដល់ភាពអំណត់របស់បងប្អូនកម្មករ ហើយសង្ឃឹមថាយើងនឹងឆ្លងផុតគ្រាលំបាកនេះទាំងអស់គ្នា។ សូមបងប្អូនបន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ” ឲ្យបានខ្ជាប់ខ្ជួន។

រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ៧ថ្ងៃទៀតរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១  ដើម្បីប្រយុទ្ធឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

31 Mar
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១០០,០០០ដុល្លារ (មួយរយពាន់ដុល្លាអាមេរិចគត់) ជូនដល់សមាគមមូលនិធិត្រីចក្រយានកម្ពុជា សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១០០,០០០ដុល្លារ (មួយរយពាន់ដុល្លាអាមេរិចគត់) ជូនដល់សមាគមមូលនិធិត្រីចក្រយានកម្ពុជា សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១។

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១០០,០០០ដុល្លារ (មួយរយពាន់ដុល្លាអាមេរិចគត់) ជូនដល់សមាគមមូលនិធិត្រីចក្រយានកម្ពុជា សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១។

ការចូលរួមឧបត្ថម្ភថវិកានេះ គឺត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។ សកម្មភាពនេះ គឺជាការចូលរួមរបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់សមាជិក ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ។

សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើត និងទទួលស្គាល់ដោយរាជរដ្ឋាភិបាល តាមរយៈប្រកាសលេខ ១៩០ប្រក ចុះថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។

កាលពីឆ្នាំ២០១៨ សមាគមបានទទួលថវិកាវិភាគទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥០០លានរៀលជាការឧបត្ថម្ភដំបូង និង២៤ម៉ឺនដុល្លារប្រចាំឆ្នាំ។ ចាប់ពីឆ្នាំ២០១៩មក ក្រុមហ៊ុន ប៉េង ហួត គ្រុប និង ក្រុមហ៊ុនផ្សេងៗទៀតបានចាប់ផ្តើមចូលរួមឧបត្ថម្ភជាថវិកាចំនួន៥ម៉ឺនដុល្លារក្នុង១ឆ្នាំ។
នៅពេលចាប់ផ្ដើមដំណើរការដំបូង សមាគម មានសមាជិកសកម្មដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូសរុប ចំនួន៣២៣រូប ប៉ុន្តែនាពេលបច្ចុប្បន្នសមាគម នៅសល់សមាជិកសកម្មជាង២០០រូបតែប៉ុណ្ណោះ ដោយមូលហេតុសមាជិកមួយចំនួនបានទទួលមរណភាពដោយជរាពាធ និងរោគាពាធ៕

17 Mar
ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភរថយន្ដបោសសំរាម ០១គ្រឿង ជូនដល់រដ្ឋបាលខណ្ឌជ្រោយចង្វារ ដើម្បីបរិស្ថាន និងទីក្រុងស្អាត

ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភរថយន្ដបោសសំរាម ០១គ្រឿង ជូនដល់រដ្ឋបាលខណ្ឌជ្រោយចង្វារ ដើម្បីបរិស្ថាន និងទីក្រុងស្អាត

ជីវិតមួយដែលរស់នៅដោយមានន័យ គឺនៅពេលលោកអ្នកទទួលបានជោគជ័យហើយមិនភ្លេចពីកំណើត និងសង្គមជុំវិញខ្លួន។ ការចែករំលែក ទោះតិចក្តីច្រើនក្តីក្នុងគ្រាលំបាក ​គឺជាគុណធម៌មួយដែលមិនអាចកាត់ថ្លៃបាន។​ ហេតុនេះហើយ បានជាគេសង្កេតឃើញក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមចូលរួមក្នុងការងារសង្គម។ ក្នុងនោះក៏មានក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលមានឈ្មោះល្បីខាងអភិវឌ្ឍលំនៅឋានប្រណិត ដែលមានបរិស្ថានរស់នៅល្អជាមួយសួនស្រស់ស្អាត និងដើមឈើបៃតងស្រស់ធំៗម្លប់ត្រឈឹងត្រឈៃនោះ ក៏បានចូលរួមយ៉ាងសកម្មជាមួយកិច្ចការសង្គមតាមការចែករំលែកក្នុងរូបភាពផ្សេងៗ។
តួយ៉ាង កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុបបានឧបត្ថម្ភរថយន្តសម្អាតផ្លូវចំនួន ០១គ្រឿង ជូនដល់រដ្ឋបាលខណ្ឌជ្រោយចង្វារ ដើម្បីចូលរួមលើកកម្ពស់ទីក្រុងស្អាត និងបរិស្ថានល្អ ខណៈក្រុមហ៊ុនទើបបានចូលរួមបរិច្ចាគថវិកាចំនួន ៣លានដុល្លារអាមេរិកជូនសម្តេចតេជោ ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

កន្លងមកដើម្បីចូលរួមក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ក្រុមហ៊ុនបានបរិច្ចាគជាថវិកាជាង ៦លានដុល្លារ ហើយក្រុមហ៊ុនក៏បានឧបត្ថម្ភរថយន្តផ្ទុកទឹក និងរថយន្តបោសសំរាមជូនដល់រដ្ឋបាលខណ្ឌច្បារអំពៅផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ មូលនិធីត្រីចក្រយានកម្ពុជា គ្រឿង​ឧបភោគ បរិភោគដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ការសាងសង់អគារសាកលវិទ្យាល័យទួនហ្វាដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចំរើន ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងការបន្តប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះបំផុតនៅតាមសហគមន៍ ជនបទនានាអោយទាន់ពេលវេលា និងតាមតម្រូវការចាំបាច់។ល។

តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប  លោក ចាន់ រដ្ឋា បានលើកឡើងថា៖ “ការចូលរួមនូវរាល់សកម្មភាពសប្បុរសធម៌ និងការចែករំលែក តបស្នងដល់សង្គមគឺជាគុណតម្លៃរបស់ស្ថាបនិកក្រុមហ៊ុន និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលលោកមិនដែលភ្លេចនូវកំណើត ឬប្រភពរបស់ខ្លួន។ ការងារសង្គមដែលក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មកន្លងមក មានការងារ​អប់រំ ការងារបរិស្ថាន ការងារវប្បធម៌ប្រពៃណី ការងារសុខុមាលភាពសង្គម។ល។ ក្រុមហ៊ុនតែងតែលើកទឹកចិត្តដល់បុគ្គលិកគ្រប់រូបឲ្យចូលរួមការងារសង្គមតាមដែលអាចធ្វើទៅបានផងដែរ”​ ៕

11 Mar
ក្រុមហ៊ុនប៉េង ហួត គ្រុប ចូលរួមបរិច្ចាគថវិកាបន្ថែមចំនួន ៣លានដុល្លារអាមេរិក ជូនសម្តេចតេជោ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។

ក្រុមហ៊ុនប៉េង ហួត គ្រុប ចូលរួមបរិច្ចាគថវិកាបន្ថែមចំនួន ៣លានដុល្លារអាមេរិក ជូនសម្តេចតេជោ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។

ដោយមានការយកចិត្ដទុកដាក់ពីសុខុមាលភាពរបស់ប្រជាជន ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមបរិច្ចាគថវិកាចំនួន ៣លានដុល្លារ បន្ថែមទៀត ជូនដល់សម្តេចតេជោហ៊ុនសែន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

នេះជាលើកទី៣ហើយ ដែលក្រុមហ៊ុនបានបរិច្ចាគថវិកាតាមរយៈរាជរដ្ឋាភិបាល ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩។

តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប  លោក ចាន់ រដ្ឋា បានលើកឡើងថា៖ “ក្រុមហ៊ុនសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែលបានខិតខំប្រឹងប្រែងទាំងយប់ថ្ងៃ ហើយក៏សូមថ្លែងអំណរគុណផងដែរចំពោះអតិថិជន និងដៃគូសហការរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានចូលរួមចំណែកក្នុងបេសកកម្មដ៏ថ្លៃថ្លាមួយនេះ”។

ចុងក្រោយ លោក  ចាន់ រដ្ឋា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមអនុវត្តវិធានការ

របស់រាជរដ្ឋាភិបាលក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល។ ជាពិសេសត្រូវអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ។

  • ៣ការពារ៖

១-ពាក់ម៉ាស់។

២-លាងដៃ។

៣-គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ។

  • ៣កុំ៖

១-កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

២-កុំទៅកន្លែងមានមនុស្សច្រើនកុះករ។

08 Dec
ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភថវិកាចំនួន៣លានដុល្លារអាមេរិច ជូនសម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការទិញវ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋ

ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភថវិកាចំនួន៣លានដុល្លារអាមេរិច ជូនសម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការទិញវ៉ាក់សាំងកូវីដ-១៩ជូនប្រជាពលរដ្ឋ។

ស្របជាមួយទស្សនៈទានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនក្នុងការចែករំលែក និងចូលរួមអភិវឌ្ឍសង្គមដើម្បីលើកកម្ពស់សុខុមាលភាពសង្គម បរិស្ថាន វប្បធម៌។ល។ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គម។

ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានបរិច្ចាគថវិកាចំនួន ៣លានដុល្លារអាមេរិច ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈជាន់ខ្ពស់ បានលើកឡើងថា៖ “ ភាពជោគជ័យជាមួយការរីកចម្រើនរបស់ក្រុមហ៊ុនមកទល់នឹងបច្ចុប្បន្ននេះ គឺកើតចេញពីការគាំទ្ររបស់អតិថិជន ក្រុមហ៊ុនជាដៃគូសហការណ៍ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់មូលដ្ឋាន បងប្អូនកម្មករ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់យើងទាំងអស់ ដែលខិតខំបំពេញការងារជាមួយទឹកចិត្ត និងទំនួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងការរីកចម្រើន និងភាពជោគជ័យ ក្រុមហ៊ុនមានសេចក្តីសោមនស្សនឹងចែករំលែក ចូលរួមក្នុងកិច្ចការសង្គមនានាដើម្បីសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍសង្គមជាតិយើង ជាពិសេសគឺ ដើម្បីឲ្យជីវិតកាន់តែមានន័យ។ ឆ្លៀតក្នុងឳកាសនេះដែរ ខ្ញុំបាទ សូមថ្លែងអំណអរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផល និងគម្រោងនានារបស់ក្រុមហ៊ុន និងចូលរួមចែករំលែកភាពជោគជ័យរបស់យើងទាំងអស់គ្នាទៅដល់សង្គមវិញ។ សូមចូលរួមរក្សាអនាម័យ ពាក់ម៉ាស់ លាងដៃជាមួយសប៊ូ ជែល អាល់កុល និងរក្សាគម្លាតសង្គមអោយបានគ្រប់ៗគ្នា ដើម្បីបង្ការជំងឺកូវីដ១៩ ” ។

សូមរំលឹកផងដែរថា កន្លងមក ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងការចែករំលែក និងតបស្នងទៅសង្គមដូចជា សាងសង់វត្តអារាម ផ្លូវថ្នល់ មន្ទីរពេទ្យ ឧបត្ថម្ភថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ចូលរួមជាមួយរាជរដ្ឋាភិបាលរាល់គ្រប់កាលៈទេសៈដូចជាគ្រោះទឹកជំនន់ កូវីដ-១៩។ល៕

21 Oct
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានឧបត្ថម្ភរថយន្តចំនួន ០២គ្រឿងជូនដល់រដ្ឋបាលខណ្ឌច្បារអំពៅ និង អង្ករចំនួន៥០តោន ជូនសាលារាជធានីភ្នំពេញ

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានឧបត្ថម្ភរថយន្តចំនួន ០២គ្រឿងជូនដល់រដ្ឋបាលខណ្ឌច្បារអំពៅ និង អង្ករចំនួន៥០តោន ជូនសាលារាជធានីភ្នំពេញ

កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយក រថយន្តចំនួន០២គ្រឿង ( រថយន្តបោសសំអាតផ្លូវចំនួន ០១គ្រឿង និងរថយន្តផ្ទុកទឹកចំណុះ ៨,០០០លីត្រ ចំនួន ០១គ្រឿង) សរុបជាថវិកាស្មើនឹង ១៣៥,០០០ (មួយរយសាមសិបប្រាំពាន់ដុល្លាអាមេរិកគត់) ជូនដល់រដ្ឋបាលខណ្ឌច្បារអំពៅសម្រាប់ការងារសម្អាតបរិស្ថានដើម្បីលើកម្ពស់សោភ័ណភាពក្នុងមូលដ្ឋាន។

ថ្លែងក្នុងពីធីប្រគល់រថយន្ត លោកជំទាវ ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរីប៉េង ហួត បានលើកឡើងថា៖ ” នាងខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដែលបានចូលរួមចំនែកអភិវឌ្ឍទីក្រុងស្អាតជាមួយគំរោងអភិវឌ្ឍដែលធំជាងគេរបស់ក្រុមហ៊ុនមកក្នុងខណ្ឌច្បារអំពៅនេះ។សូមថ្លែងអំណរគុណផងដែរដល់រដ្ឋបាលខណ្ឌច្បារអំពៅដែលតែងតែសហការ គាំទ្រនិងជួយសម្រួលដល់ការអភិវឌ្ឍរបស់ក្រុមហ៊ុន។ ជាមួយឡានទាំង០២គ្រឿងនេះ នាងខ្ញុំសង្ឃឹមថា យើងចូលរួមទាំងអស់គ្នាថែរក្សាបរិស្ថាននិងសំអាតទីក្រុងរបស់យើងឲ្យបានកាន់តែស្អាត។ ”

លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានថ្លៃងអំណរគុណយ៉ាងជ្រាជ្រៅចំពោះក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែចូលរួមសហការជាមួយរដ្ឋបាលខណ្ឌច្បារអំពៅលើផ្នែកកិច្ចការសាធារណៈជាច្រើនដូចជា ការរក្សាសណ្ដាបធ្នាប់សន្តិសុខ ការក៏សាងហេដ្ឋារចនាសម្ព័ន្ធ ការលើកំម្ពស់សោភ័ណភាពបរិស្ថានស្អាត និងការអភិវឌ្ឍធនធាននានា។ល។ ក្នុងគោលបំណងចូលរួមសហការជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីធានានូវឌ្ឍនភាព សណ្ដាប់ធ្នាប់សន្តិសុខសង្គម សោភ័ណភាពទីក្រុងស្អាត របស់មូលដ្ឋានខណ្ឌច្បារអំពៅ និងប្រជាពលរដ្ឋទាំងអស់គ្នា។

លោកបានបន្ថែមថា៖ ” រថយន្តទាំងពីគ្រឿងនេះ ពិតជានឹងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សោភ័ណបរិស្ថាន ការអភិវឌ្ឍទីក្រុងស្អាត ព្រមទាំងចូលរួមអនុវត្តន៍សំអាតការងារអនាម័យ ដើម្បីថែរក្សាបរិស្ថានស្អាតសម្រាប់មូលដ្ឋានខណ្ឌច្បារអំពៅ និងបម្រើដល់ការងារសង្គមផ្សេងៗទៀត៕ ”

ក្នុងថ្ងៃដដែលនេះដែរ តំនាងរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បាននាំយកនូវអង្ករចំនួន៥០តោន ឧបត្ថម្ភដល់សាលារាជធានីភ្នំពេញ ដើម្បីជួយសម្រួលនិងសង្គ្រោះដល់បងប្អូបប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។

19 Oct
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលបានអំណោយពីក្រុមហ៊ុន ប៉េង ហួត គ្រុប ដើម្បីចែកបន្ដដល់កងទ័ព និងប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលបានអំណោយពីក្រុមហ៊ុន ប៉េង ហួត គ្រុប ដើម្បីចែកបន្ដដល់កងទ័ព និងប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េងហួត គ្រុប, ឧកញ៉ា ហៀង ប៊ុនប៉េង អនុប្រធានក្រុមប្រឹក្សាភិបាល រួមទាំងថ្នាកដឹកនាំ បានចូលជួបសម្ដែងការគួរសម និងប្រគល់អំណោយជូនដើម្បីប្រើប្រាស់នៅក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់ និងសកម្មភាពមនុស្សធម៌ផ្សេងៗ។

លោកឧកញ៉ា ថៃ ជាហួត បានលើកឡើងថា លោកមានទឹកចិត្ត និងសេចក្តីសោមនស្សរីករាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងកងទ័ព ក្នុងគោលបំណងឆ្លើយតបសង្គ្រោះ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងគាំពារដល់កងកម្លាំងប្រដាប់អាវុធ ក្នុងគ្រាមានអាសន្នដោយសារគ្រោះមហន្តរាយទឹកជំនន់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េងហួត គ្រុប, ឧកញ៉ា ហៀង ប៊ុនប៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប រួមទាំងថ្នាកដឹកនាំសំខាន់ៗទាំងអស់ ចំពោះទឹកចិត្តដ៏សប្បុរស ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគាំពារកងទ័ព ក្នុងយុទ្ធនាការជួយសង្គ្រោះប្រជាពលរដ្ឋស្ថិតនៅក្នុងគ្រាដ៏លំបាកនេះ ក៏ដូចជាក្នុងសកម្មភាព មនុស្សធម៌ផ្សេងៗ ដើម្បីជួយដល់អតីតយុទ្ធជន យោធិនពិការ និងគ្រួសារកងទ័ពជួបការខ្វះខាត ដែលនេះគឺជាការបង្ហាញនូវវប្បធម៌ចែករំលែក និងទឹកចិត្តសាមគ្គីភាពជួយគ្នាទៅវិញទៅមក រវាងសមរភូមិមុខ និងសមរភូមិក្រោយគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា សម្ភារ និងថវិកាដែលក្រុមហ៊ុន ប៉េង ហួត បានប្រគល់ជូននាពេលនេះរួមមាន ថវិកា១០ម៉ឺនដុល្លារ, អង្ករចំនួន២០០តោន, ទឹកសុទ្ធ៣០០០កេស, ភេសជ្ជទឹកក្រូចទាំង៣រសជាតិ និងត្រជាក់ប៉ូវកម្លាំង Wurks ១,០០០កេស៕

13 Oct
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់

លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថិវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

សូមជម្រាបថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

ក្នុងគ្រាដែលប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនេះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញ ជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយ ឱ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភ ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលនេះ៕

12 Sep
ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារដល់ការសាងសង់សកលវិទ្យាល័យភាសាចិនធំជាងគេនៅកម្ពុជា

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារដល់ការសាងសង់សកលវិទ្យាល័យភាសាចិនធំជាងគេនៅកម្ពុជា

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈសមាគមនិកាយចិនទៀជីវកម្ពុជា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន២០ម៉ឺនដុល្លារអាមេរិកដល់ការសាងសង់អគារសាកលវិទ្យាល័យទួនហ្វា ដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្សនិងអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចំរើន។

សាលារៀនទួនហ្វាជាសាលារៀនរបស់សមាគមននិកាយចិនទៀជីវកម្ពុជា ដែលត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩២៦។ បច្ចុប្បន្ននេះមានពីរកន្លែងនៅក្នុងទីក្រុងភ្នំពេញ ដោយមានសិស្សសរុបប្រមាណ ១៦០០នាក់ ស្មើរនឹង ១/៣នៃសិស្សសាលារៀនភាសារចិនទូទាំងប្រទេសកម្ពុជា។ សាលារៀនទួនហ្វាជាសាលារៀនភាសារចិនដែលមានទំហំធំជាងគេ និងមានឥទ្ធិពលខ្លាំងជាងគេបំផុតនៅក្រៅប្រទេសចិន ក៏ដូចជានៅក្នុងប្រទេសកម្ពុជា និងមានកិត្តិនាមល្បីល្បាញដល់បរទេសផងដែរ។ ចាប់តាំងពីឆ្នាំ១៩៥០ រហូតមកដល់បច្ចុប្បន្ននេះ សាលារៀនទួនហ្វាបានបណ្ដុះបណ្ដាលធនធានមនុស្សជាច្រើនសម្រាប់ប្រទេសកម្ពុជា ដែលអាចនិយាយបានថាធនធានមនុស្សដែលបានរៀននៅសាលារៀនទួនហ្វាមានពាសពេញផ្ទៃប្រទេស ហើយពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាឲ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស។

ការសាងសង់សាកលវិទ្យាល័យទួនហ្វាជាដំណាក់កាលថ្មីនៃការវិវឌ្ឍរបស់សាលារៀននេះ ដែលឆ្លុះបញ្ចាំងពីការអភិវឌ្ឍធនធានមនុស្សនិងវប្បធម៌ ព្រមទាំងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយប្រទេសចិន និងបណ្ដាប្រទេសផ្សេងៗទៀតក្នុងយុគសម័យនៃសកលភាវូបនីយកម្ម។

គួរបញ្ជាក់ផងដែរថា៖ សាកលវិទ្យាល័យទួនហ្វារបស់សមាគមននិកាយចិនទៀជាវកម្ពុជា មានទីតាំងនៅផ្លូវវែងស្រេង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានចាប់ផ្តើមបញ្ចុះបឋមសិលាដើម្បីបើកការដ្ឋានសាងសង់ កាលព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ក្នុងទឹកប្រាក់ប្រមាណ១០លានដុល្លារអាមេរិកនៅលើផ្ទៃដីជាង ១៣០០០ម៉ែត្រការ៉េ ដែលក្នុងគម្រោងសាងសង់ទាំងមូលរួមមាន អគារកំពស់៦ជាន់ ដែលជាអគារទីស្នាក់ការកណ្ដាលចំនួន១អគារ អគារសិក្សាកំពស់៦ជាន់ចំនួន២អគារ អគារគ្រូបង្រៀនកំពស់៦ជាន់ចំនួន១អគារ និងអគារស្នាក់នៅរបស់សិស្សនិងគ្រូដែលមានកំពស់៨ជាន់ចំនួន១អគារ។

ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែចូលរួមយ៉ាងសកម្មក្នុងសង្គម ជាពិសេសក្នុងវិស័យសុខាភិបាល បរិស្ថាន អប់រំ និងវប្បធម៌។ល៕

  • 1
  • 2