562, Mallin Street, New York, NY 100 2545
Call Us Today: 1800.568.3248

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រគល់ថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជាក្នុងឳកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

11 May

By: penhuoth_admin

ព័ត៌មានទូទៅ

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រគល់ថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជាក្នុងឳកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានប្រគល់ថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឳកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ» ដើម្បីបន្ដប្រតិបត្ដិការមនុស្សធម៌ ជួយប្រជាពលរដ្ឋដែលកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេសកម្ពុជា។ ​

ការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក គឺជាទស្សនទានរបស់ក្រុមហ៊ុន និងទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំ ដែលមិនមើលរំលងអំពីទុក្ខលំបាកគ្នា ផ្ទុយទៅវិញគឺតែងតែគិតគូរ យកចិត្តទុកដាក់ និងមានក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិដោយឈរលើសាមគ្គីជាធ្លុងមួយក្នុងស្មារតីជួយគ្នា ដូចដែលនៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតពីជំងឺកូវីដ-១៩។

កន្លងមកក្រុមហ៊ុនតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ ឧសភា ដើម្បី
បន្ដជួយដល់ការឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជាមានលទ្ធភាពជួយដល់បងប្អូនប្រជាពលរដ្ឋយើងជានិរន្តរ៍។ គិតរហូតមកដល់ឆ្នាំនេះ ក្រុមហ៊ុនបានបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ជាថវិកាសរុបចំនួន ៩០ម៉ឺនដុល្លារ ៕