562, Mallin Street, New York, NY 100 2545
Call Us Today: 1800.568.3248

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១០០,០០០ដុល្លារ (មួយរយពាន់ដុល្លាអាមេរិចគត់) ជូនដល់សមាគមមូលនិធិត្រីចក្រយានកម្ពុជា សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១

31 Mar

By: penhuoth_admin

ព័ត៌មានទូទៅ

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១០០,០០០ដុល្លារ (មួយរយពាន់ដុល្លាអាមេរិចគត់) ជូនដល់សមាគមមូលនិធិត្រីចក្រយានកម្ពុជា សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១។

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន ១០០,០០០ដុល្លារ (មួយរយពាន់ដុល្លាអាមេរិចគត់) ជូនដល់សមាគមមូលនិធិត្រីចក្រយានកម្ពុជា សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១។

ការចូលរួមឧបត្ថម្ភថវិកានេះ គឺត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។ សកម្មភាពនេះ គឺជាការចូលរួមរបស់ក្រុមហ៊ុនជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់សមាជិក ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ។

សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើត និងទទួលស្គាល់ដោយរាជរដ្ឋាភិបាល តាមរយៈប្រកាសលេខ ១៩០ប្រក ចុះថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។

កាលពីឆ្នាំ២០១៨ សមាគមបានទទួលថវិកាវិភាគទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥០០លានរៀលជាការឧបត្ថម្ភដំបូង និង២៤ម៉ឺនដុល្លារប្រចាំឆ្នាំ។ ចាប់ពីឆ្នាំ២០១៩មក ក្រុមហ៊ុន ប៉េង ហួត គ្រុប និង ក្រុមហ៊ុនផ្សេងៗទៀតបានចាប់ផ្តើមចូលរួមឧបត្ថម្ភជាថវិកាចំនួន៥ម៉ឺនដុល្លារក្នុង១ឆ្នាំ។
នៅពេលចាប់ផ្ដើមដំណើរការដំបូង សមាគម មានសមាជិកសកម្មដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូសរុប ចំនួន៣២៣រូប ប៉ុន្តែនាពេលបច្ចុប្បន្នសមាគម នៅសល់សមាជិកសកម្មជាង២០០រូបតែប៉ុណ្ណោះ ដោយមូលហេតុសមាជិកមួយចំនួនបានទទួលមរណភាពដោយជរាពាធ និងរោគាពាធ៕